ករណី​ឆេះ​រថយន្ត​ស្លាប់​ស្រី្ត​ម្នាក់​អាច​ពាក់ព័ន្ធ​ម្ចាស់​រថយន្ត​ដែរ​ឬទេ​ ?​

ចែករំលែក៖

​ភ្នំពេញ​៖​ បន្ទាប់​ពី​មាន​ឧប្បត្តិហេតុ​រថយន្ត​ប្រដេញ​គ្នា​ទៅ​បុក​ផ្ទះ​ប្រជាពលរដ្ឋ​ឆេះ​រថយន្ត​បណ្តាល​ឲ្យ​ ស្ត្រី​ម្នាក់​ស្លាប់​ក្នុង​ភ្លើង​សល់​តែ​គ្រោងឆ្អឹង​ និង​ឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​២​ខ្នង​ម៉ូតូ​៣​គ្រឿង​កាលពី​ពាក់កណ្តាល​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨​ ខែ​ វិច្ឆិកា​ ឆ្នាំ​២០១៧​ នេះ​រួច​មក​ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​អ្នក​តាមដាន​ព័ត៌មាន​មួយ​នេះ​កាន់តែ​មាន​ច​ម្ង​ល់​លើ​ការ​ស្រាវជ្រាវ​របស់​សមត្ថកិច្ច​ខណ្ឌឫស្សីកែវ​ ក៏​ដូច​ជា​នគរបាល​រាជធានី​ ដោយ​ចាត់​ទុក​ថា​ សមត្ថកិច្ច​ទាំងនេះ​អសមត្ថភាព​ខ្លាំង​ណាស់​ ខណៈ​ដែល​បាន​ស្គាល់​អត្តសញ្ញាណ​ រថយន្ត​ និង​ជន​បង្ក​រួច​ទៅ​ហើយ​តែ​គ្មាន​លទ្ធភាព​ឃាត់ខ្លួន​ជនសង្ស័យ​និង​ជន​ពាក់ព័ន្ធ​បាន​ ។​ ករណី​នេះ​តើ​អាច​ពាក់ព័ន្ធ​ម្ចាស់​រថយន្ត​ឬទេ​?

IMG_2257

​មជ្ឈដ្ឋាន​ទូទៅ​បាន​ដាក់​សំណួរ​ថា​ បាន​ស្គាល់​ស្លាក​លេខ​ ភិនភាគ​រថយន្ត​ ស្គាល់​ ឈ្មោះ​ និង​ អាសយដ្ឋាន​ជន​បង្ក​រួច​ទៅ​ហើយ​ ហេតុ​អី​ចាប់​ជន​នេះ​មិន​បាន​ ?​ អ្វី​ដែល​ឆ្ងល់​កាន់តែ​ខ្លាំង​ទៀត​នោះ​ ហេតុ​អី​ស្រី្ត​រង​គ្រោះ​ឈ្មោះ​ សាន់​ អេ​ន​ណា​ ស្លាប់​ក្នុង​រថយន្ត​តែ​ម្នាក់ឯង​ ដោយ​អង្គុយ​កៅអី​មុខ​ខាងស្តាំ​ជិត​កៅអី​អ្នកបើកបរ​ គ្រា​ដែល​គេ​ទទួល​ព័ត៌មាន​ជំហាន​ដំបូង​ថា​នាង​បើករថយន្ត​តែ​ម្នាក់ឯង​សោះ​?​ បើ​មិន​មាន​អ្នក​បើករថយន្ត​អង្គុយ​ជិត​នាង​ទេ​ ហេតុ​អី​នាង​ស្លាប់​នៅ​អង្គុយ​កៅអី​ខាងស្តាំ​ បន្ទាប់​ពី​គេ​ដឹង​ថា​រថយន្ត​នេះ​មាន​ចង្កូត​ឆ្វេង​ទេ​នោះ​ ?​ បើ​មាន​ហេតុការណ៍​បែប​នេះ​មែន​ តើ​អ្នកបើកបរ​រួម​ដំណើរ​ជាមួយ​ស្រី្ត​រង​គ្រោះជា​នរណា​ ?​ ហេតុ​អ្វី​អ្នក​បើករថយន្ត​បង្កហេតុ​រត់​យករួចខ្លួន​តែឯង​ទុក​ឲ្យ​នាង​ស្លាប់​ក្នុង​ភ្នក់ភ្លើង​ ?​ តើ​ផ្ទះ​ប្រជាពលរដ្ឋ​ពីរ​ខ្នង​ រួម​នឹង​ម៉ូតូ​៣​គ្រឿង​និង​ទ្រព្យសម្បត្តិ​ជា​ច្រើន​ទៀត​ដែល​ឆេះ​ក្នុង​ហេតុការណ៍​នេះ​អ្នក​ណា​ជា​អ្នក​ទទួលខុសត្រូវ​ ?

​ទោះ​យ៉ាងណា​នៅ​មាន​ច​ម្ង​ល់​មួយទៀត​ បន្ទាប់​ពី​ហេតុការណ៍​នេះ​កើតឡើង​ស្រាប់តែ​លោក​ ច​ន​ រតនា​ អតីត​ថៅកែ​ភោជនីយដ្ឋាន​រតនា​ស្រី​ម៉ៅ​ បាន​ពឹង​មេធាវី​ម្នាក់​ឲ្យ​ប្តឹង​ជនល្មើស​ ទាមទារ​សំណង​ចំនួន​៦​ម៉ឺន​ដុល្លារ​ បន្ទាប់​ពី​លោក​អះអាង​ថា​ រថយន្ត​តូ​យ៉ូ​តា​កាម​រី​ស៊េរី​ឆ្នាំ​២០១២​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​2W.2627​ (​រថយន្ត​ឆេះ​)​ជា​រថយន្ត​របស់​លោក​ដែល​ស្រី្ត​រង​គ្រោះ​បាន​ខ្ចី​ ពី​កូនប្រុស​ឈ្មោះ​ ច​ន​ រស្មី​ អាយុ​១៩​ឆ្នាំ​ យក​ទៅ​ជិះ​ទៅ​សួរសុខទុក្ខ​ម្តាយមីង​នៅ​ម្តុំ​គីឡូម៉ែត្រ​លេខ​៦​ ។​ ទន្ទឹម​នេះ​ លោក​ច​ន​ រតនា​ បាន​អះអាង​ថា​ កាលពី​យប់​ថ្ងៃ​ទី​៦​ ខែវិច្ឆិកា​ឆ្នាំ​២០១៥​ រថយន្ត​នេះ​ត្រូវ​បានកូន​ប្រុស​របស់​លោក​យក​ទៅ​ជិះ​ដើរ​លេង​ជាមួយ​ សាន់​ អេ​ន​ណា​ ជា​សង្សារ​របស់​គេ​។​ លុះដល់​ព្រឹក​ថ្ងៃ​ទី​៧​ ខែវិច្ឆិកា​ សាន់​ អេ​ន​ណា​ បាន​ខ្ចី​សោ​រថយន្ត​នេះ​ពី​កូនប្រុស​លោក​យក​ទៅ​ជិះ​ដោយ​កូនប្រុស​របស់​លោក​មិន​បាន​ទៅ​ជាមួយ​ហើយ​ក្រោយមក​ស្រាប់តែ​ជួប​ហេតុការណ៍​នេះ​កើតឡើង​តែ​ម្តង​ ។​

​តាម​រយៈ​រឿងហេតុ​នេះ​ មជ្ឈដ្ឋាន​ទូទៅ​ជា​ពិសេស​ប្រជាពលរដ្ឋ​រស់នៅ​ក្បែរ​កន្លែង​កើតហេតុ​បាន​នាំ​គ្នា​និយាយ​ថា​ បើ​សមត្ថកិច្ច​ខណ្ឌឫស្សីកែវ​មាន​ចេតនា​រក​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​មែន​នោះ​មិន​ពិបាក​ទេ​ ដោយ​គ្រាន់តែ​ទី​១-​រកមុខ​អ្នកបើកបរ​រថយន្ត​ដេញ​បំ​បុក​រថយន្ត​រង​គ្រោះ​ឲ្យ​ឃើញ​ដើម្បី​សាកសួរ​ និង​ទី​២-​សាកសួរ​ឈ្មោះ​ ច​ន​ រស្មី​ ថា​តើ​មាននៅ​ក្នុង​ហេតុការណ៍​នេះ​ទេ​?​ បើ​មិន​នៅ​ក្នុង​ហេតុការណ៍​នេះ​មែន​ ពេល​នោះ​គាត់​នៅ​ទីណា​?​ កំពុង​ធ្វើ​អ្វី​ ?​អ្នក​ណា​ដឹង​ឮ​ ?​ តើ​លោក​ ច​ន​ រតនា​ ដាក់​ពាក្យបណ្តឹង​នេះ​ដើម្បី​ដោះ​បន្ទុក​ឬ​យ៉ាងណា​ ?

​ទោះ​យ៉ាងណា​ក្នុង​ច​ម្ង​ល់​ទាំង​អស់នេះ​ នគរវត្ត​មិន​អាច​សុំ​ការ​បកស្រាយ​ពី​លោក​វរសេនីយ៍ទោ​ ទៀង​ ចាន់​សារ​ អធិការ​នគរបាល​ខណ្ឌឫស្សីកែវ​ និង​នាយ​នគរបាល​ប៉ុស្តិ៍​គីឡូ​ ម៉ែត្រ​លេខ​៦​ បាន​ទេ​កាលពី​ម្សិលមិញ​ បន្ទាប់​ពី​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​លើក​ ៕

IMG_2255IMG_2260IMG_2261IMG_2258IMG_2256IMG_2259

...

ដោយ៖ ប្រាថ្នា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print