រថយន្តហ៊ីយ៉ាន់ដាយH1 បើកឆ្លងផ្លូវ ជ្រុលទៅបុករថយន្តហ្វតរ៉េជ័រ ខូចខាតមួយចំហៀង

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់បើករថយន្តហ៊ីយ៉ាន់ដាយH1 បើកឆ្លងផ្លូវ ជ្រុលទៅបុករថយន្តហ្វតរ៉េជ័រ បណ្តាលឲ្យរងការខូតខាតមួយចំហៀងខាងឆ្វេង សំណាងល្អមិនមានអ្នករបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង១០និង៣០នាទីយប់ ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយ ១២៨កែងនិងផ្លូវ២៥៧ ក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ប្រភពពត៌មាននៅកន្លែងកើតបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយH1 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ រដ្ឋ 61.2.0135 ធ្វើដំណើរតាមផ្លូវលេខ២៥៧ ទិសដៅពីជើងទៅត្បូង ខណ:មកដល់ចំណុចកើតហេតុបានបើកឆ្លងផ្លូវលេខ១២៨ ក៏ជ្រុលទៅបុករថយន្តហ្វតរ៉េនជ័រ ពាក់ស្លាកលេខ ភ្នំពេញ 2X-5976 បើកបរនឹងរួមដំណើរដោយបុរស៣នាក់ធ្វើដំណើរតាមបណ្តោយផ្លូវ១២៨ទិសដៅ ពីលិចទៅកើត បណ្ដាលរងការខូចខាតមួយចំហៀងខាងឆ្វេង។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចបានមកដល់កន្លែងកើតហេតុឲ្យភាគីទាំង២សម្របសម្រួលគ្នាដោយសម្រួលគ្នាមិនត្រូវទើបសមត្ថកិច្ចហៅសមត្ថកិច្ចជំនាញមកវាស់វែងយករថយន្តទាំង២គ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋានគរបាលខណ្ឌទួលគោករង់ចាំដោះស្រាយនៅពេលក្រោយ៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print