យ៉ែម សំអូន ជម្រះមន្ទិលរឿងកាច់កុងគ្នាជាមួយ អេឡិច ច័ន្ទត្រា

ចែករំលែក៖

ភ្នំពេញ៖ កន្លងមកគេបានលេចដំណឹងថា អេឡិច ច័ន្ទត្រា និង យ៉ែម សំអូន លេចទំនាស់ស្រួចស្រាវមួយគឺក្រោយពីលោកអេឡិច ចាន់ត្រាបង្កើតក្រុមតន្ត្រី ដែលជាមុខរបរដូចគ្នានឹងលោកយ៉ែម សំអូន ហើយចុងក្រោយគេបានឃើញវត្តមានលោក អេឡិច ច័ន្ទត្រាបង្ហាញរូបថតជាមួយអ្នកនាងយ៉ាន លីនដានៅប្រទេសអូស្ត្រាលី។ ទោះជាយ៉ាងណាថ្ងៃឡើងផ្ទះ លោក អេឡិច ច័ន្ទត្រាគេក៏ឃើញវត្តមានលោក យ៉ែម សំអូន និងអ្នកនាងចន ច័ន្ទលក្ខិណា ដែលអាចបញ្ជាក់ថាពួកគេមិនមានទំនាស់ធ្ងន់ធ្ងរនោះ។

តារាកាត់ចិនភ្នែកតឹងលោក អេឡិច ច័ន្ទត្រា ត្រូវបានគេមើលឃើញពីភាពប៉ិនប្រសប់ក្នុងការរកស៊ី ព្រោះលោកមានវ័យក្មេងតែជំនាញ ដូចជាថ្មីៗនេះទើបតែបើកសម្ពោធក្រុមហ៊ុនថ្មីលើទឹកដី បុរីប៉េងហួត បឹងស្នោ ហើយលោកថែមទាំងឆ្លៀតឱកាសរកស៊ីនៅក្រៅ ប្រទេសទៀត។ទោះជាយ៉ាងណាកន្លងមកអេឡិច ចិន្ត្រាគ្រោងនឹងបង្កើតក្រុមការងារពិធីការ ក្រុមតន្ត្រីដែលនឹងបើកឱកាសឲ្យ យ៉ាន លីនដាវិលមករកអាជីពសិល្បៈជាថ្មី ស្របពេលដែលទីផ្សារការងារផ្នែកសិល្បករដែលមានជំនាញទាំងច្រៀង ពិធីការិនីដែលអាចប្រើប្រាស់ភាសាអង់គ្លេសបានល្អកំពុងតែកើនឡើង។ កន្លងមកការលេចចេញរូបថតកៀកកិតរវាង អេឡិច ច័ន្ទត្រា និងអ្នកនាងយ៉ាន លីនដា(អតីតភរិយាលោក យ៉ែម សំអូន)នៅប្រទេសអូស្ត្រាលីបានបង្កើតឲ្យមានការសន្និដ្ឋានថា សង្រ្គាមត្រជាក់រវាង យ៉ែម សំអូន និងអេឡិច ច័ន្ទត្រា ត្រូវបានផ្ទុះឡើយយ៉ាងស្ងប់ស្ងាត់។

មិនតែប៉ុណ្ណោះ ដំណឹងកាច់កុងគ្នារឿងមុខរបររកស៊ី និងការប្រជែងគ្នាយកតារាចម្រៀងទៅច្រៀងក្នុងក្រុមរបស់ពួកគេរៀងៗខ្លួនក៏ធ្វើឲ្យដំណឹងបែកបាក់ទំនាក់ទំនងកាន់តែលេចឡើង។ ផ្ទុយពីការសន្និដ្ឋាននឹងលេចលឺសុះសាយក្នុងចង្កោមអ្នកសិល្បៈនេះត្រូវបានលោកយ៉ែម សំអូនធ្លាប់ច្រានចោលថាមិនមែនជាការពិតនោះទេ។ ក្រៅពីការបដិសេធនៅថ្ងៃទី២៦ខែមេសានេះលោកយ៉ែម សំអូន និងអ្នកនាង ចន ច័ន្ទលក្ខិណា ដែលធ្លាប់បោះសម្តី រិះគន់ អេឡិច ច័ន្ទត្រាក៏លេចវត្តមានក្នុងបុរីប៉េងហួតបឹងស្នោនោះផងដែរ។ ភាពស្និទ្ធស្នានេះបានជម្រះមន្ទិលរឿងការលើកឡើងកន្លងមកថាពួកគេកំពុងស្ថិតក្រោមទស្សនៈ «ភ្នំមួយ មិនអាចមានខ្លា២» ។

ទោះជាយ៉ាងណាកន្លងមកលោកយ៉ែម សំអូនបញ្ជាក់ថា ទោះបីជាមានមុខរបរដូចគ្នាគឺទំនាក់ទំនងលោក និងលោកអេឡិច ច័ន្ទត្រាគឺនៅដដែល។ លោកបញ្ជាក់ថា ការងាកទៅស្និទ្ធស្នាលជាមួយនឹងអតីភរិយាលោកក៏មិនមែនជារឿងចម្លែកដែរ ហើយលោកនឹងសាទរប្រសិនបើមានការសហការគ្នាក្នុងការបើកមុខជំនួញណាមួយរួមគ្នានោះ។ លោកបញ្ជាក់ថាវាគឺជាសិទ្ធិរបស់បុគ្គល ហើយលោកក៏រីករាយសាទរដែរដែលលទ្ធផលការងាររបស់ពួកគេរីកចម្រើន។ ការបង្ហាញវត្តមានថ្ងៃឡើងផ្ទះវីឡាថ្មីរបស់លោកអេឡិច ច័ន្ទត្រាក៏បញ្ជាក់បានដែរថាពួកគេមិនមានទំនាស់ធ្ងន់ធ្ងរដល់ថ្នាក់ដើរគេចមុខពីគ្នានោះដែរ៕ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print