ជាង៦ខែមកនេះមន្ត្រីជំនាញចុះរុករកគ្រាប់គីមីអាមេរិកនៅក្នុងភូមិសាស្ត្រឃុំគគីររកឃើញ ចំនួន៤០គ្រាប់ហើយ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ យោងតាមអាជ្ញាធរ ស្រុករមាសហែកបានឲ្យដឹងថា អាជ្ញាធរ បានរុករកគ្រាប់បែកគីមីរបស់អាមេរិកនៅ ឃុំគគីរ ស្រុករមាសហែក ក្នុងរយៈពេលជាង៦ខែមកនេះមានចំនួន៤០គ្រាប់ គិតត្រឹម ថ្ងៃចន្ទ ១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៨នេះ ។

មន្ត្រីដដែលបានបន្តទៀតថា ក្នុងប្រតិបត្តិការរុករកគ្រាប់បែកគីមីនេះ សមត្ថកិច្ចបានសហការជាមួយមន្ត្រីអង្គការស៊ីម៉ាក់ ធ្វើកិច្ចការងារនេះរហូតបោសសម្អាតរួចរាល់នៅក្នុងឃុំគគីរនេះ ដើម្បីឲ្យប្រជាពលរដ្ឋ រស់ នៅមិនមានការភ័យខ្លាចបន្តទៀត ។

ប្រភពបន្តថា ដោយសារឥទ្ធិពលសារធាតុគីមីបានបង្ខំឲ្យពលរដ្ឋឃុំគីគរត្រូវបញ្ជូនទៅពិនិត្យនៅមន្ទីរពេទ្យ ជាបន្តបន្ទាប់បន្ទាប់ពីមានបញ្ហាសុខភាពដោយសារថប់ដង្ហើម ក្តៅក្រហាយ និងរមាស់លើស្បែក នៅពេលដែលប្រជាពលរដ្ឋកាយប៉ះរណ្តៅគ្រាប់បែកគីមីក្នុងរយៈពេលកន្លងមកនេះ ។

ដោយមានការយកចិត្តទុកដាក់ពី សំណាក់សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន នោះ រាជរដ្ឋាភិបាលបានកសាងមណ្ឌលសុខភាពនៅក្នុងឃុំគគីរ ទីដែលរងគ្រោះគ្រាប់បែកគីមីដើម្បីព្យាបាលជនរងគ្រោះដោយឥទ្ធិពលគ្រាប់បែកគីមី និងព្យាបាល ជំងឺទូទៅផងដែរ ។

គ្រាប់បែកគីមីនៅតែលងបន្លាចដល់ គ្រួសារជនរងគ្រោះឃុំគគីរជារៀងរាល់ថ្ងៃ មិនដឹងថ្ងៃណាបានដោះស្រាយទុក្ខវេទនានៃផ្លូវចិត្ត និងសុខភាពគ្រួសារដោយសារ ការសាយភាយ នៃគ្រាប់បែកគីមីរបស់ សហរដ្ឋអាមេរិកនេះ ។

គ្រួសារប្រជាពល រដ្ឋរងគ្រោះបានអំពាវនាវដល់អង្គការសហប្រជាជាតិ គួរពន្លឿនក្នុងការដោះស្រាយ រកយុត្តិធម៌ជូនគ្រួសាររងគ្រោះ ដោយសារគ្រាប់បែកគីមីរបស់សហរដ្ឋអាមេរិក មកលើគ្រួសារខ្មែររងគ្រោះទាំងអស់នេះផង ។

សូមជម្រាបថា គ្រាប់បែកគីមីរបស់ អាមេរិក១គ្រាប់ ត្រូវបានអាជ្ញាធរ សហការ ជាមួយអង្គការស៊ីម៉ាក់ដោះបាននៅក្នុងបរិវេណវត្ត និងនិងសាលាបឋមសិក្សាគគីរ កាលពីអំឡុងខែតុលា ឆ្នាំ២០១៧។ បន្ទាប់មកគ្រាប់បែកជាច្រើនគ្រាប់ផ្សេងៗទៀត ត្រូវបានអាជ្ញាធរ និងស៊ីម៉ាក់រកឃើញ ដែលគ្រាប់បែកទាំងនោះមានខ្លះ មាន ទីតាំងនៅជិតៗផ្ទះ របស់ប្រជាពលរដ្ឋដែលទាមទារឲ្យអាជ្ញាធរដោះស្រាយជាបន្ទាន់ ៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print