ឡានដឹកកម្ទេចថ្មីបុកម៉ូតូឌុបពីក្រោយ ធ្លាក់ស្ត្រីម្នាក់កិនបែកខ្ទេច

ចែករំលែក៖

ភ្នំពេញ ៖ ស្រ្តីរងគ្រោះម្នាក់ ខណៈកំពុងជិះម៉ូតូឌុបនៅតាមដងផ្លូវ ហើយត្រូវរថយន្តដឹកកម្ទេចថ្មីមួយគ្រឿងបុកបុកពីក្រោយបណ្តាលឲ្យធ្លាក់ ហើយរថយន្តកិនថែមពីលើទៀត​បណ្តាលឲ្យស្លាប់បែកខ្ទេចនៅកន្លែងកើតហេតុតែម្តង ខណៈដែលបុរសជាអ្នករត់ម៉ូតូឌុប​បានរងរបួសស្រាល ។

ហេតុការណ៍គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទី ថ្ងៃអង្គារ ២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិ ស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅបណ្តាលផ្លូវភ្នំពេញ-ហាណូយ​ លេខ១០១៩ កែងផ្លូវទៅកាន់មណ្ឌលឱកាសខ្ញុំ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ជនរងគ្រោះនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ ខណៈដែលសមត្ថកិច្ចជំនាញបាននិងកំពុងត្រួតពិនិត្យ និងស្រាវជ្រាវ ។ ដោយឡែកជនបើកបររថយន្តបង្កឈ្មោះ វិបុល ភេទប្រុស ឆ្នាំកំណើត ១៩៩៨ រស់នៅ ភូមិគោករទេះ ឃុំលំហាច ស្រុកអង្គស្នួល ខេត្តកណ្តាល ត្រូវសមត្ថកិច្ចជំនាញឃាត់ខ្លួនផងដែរ ៕ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print