គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះប្រមូលជនអនាថា និង ស្រីរកស៊ីផ្លូវភេទ ដោយឃាត់ខ្លួនមនុស្សចំនួន២៦នាក់

ចែករំលែក៖

ភ្នំពេញ៖ មនុស្សចំនួន២៦នាក់រួមមាន ជនអនាថាចំនួន១២នាក់(ស្ត្រី០២នាក់) ស្ត្រីរកស៊ីផ្លូវភេទចំនួន១០នាក់ អ្នករត់ម៉ូតូឌុបស្រ្តីរកស៊ីផ្លូវភេទចំនួន០៣នាក់ និង ភេទទីបីចំនួន០១នាក់ រួមជាមួយម៉ូតូចំនួន០២គ្រឿង ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះប្រតិបត្តិការប្រមូល នៅចំណុចទីតាំងរមណីដ្ឋានវត្តភ្នំ សួនមិត្តភាពកម្ពុជា-ថៃ ជុំវិញក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ប្លុកតាំប៉ា ក្នុងវត្តកោះ និងក្នុងតំបន់បឹងកក់ ក្នុងមូលដ្ឋានខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រតិបត្តិការនោះដែរ បានធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃច័ន្ទ ១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០១៨ ក្រោមការណែនាំរបស់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានបញ្ជាឲ្យលោក យស យុទ្ធី អភិបាលរងខណ្ឌដូនពេញ ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះប្រមូលជនអនាថា និង ស្រីរកស៊ីផ្លូវភេទ នៅទីតាំងរមណីដ្ឋានវត្តភ្នំ សួនមិត្តភាពកម្ពុជា-ថៃ ជុំវិញក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) ប្លុកតាំប៉ា ក្នុងវត្តកោះ និងក្នុងតំបន់បឹងកក់ ជាលទ្ធផល ឃាត់ខ្លួនមនុស្សបានចំនួន២៦នាក់ ជនអនាថាចំនួន១២នាក់(ស្ត្រី០២នាក់) ស្ត្រីរកស៊ីផ្លូវភេទចំនួន១០នាក់ អ្នករត់ម៉ូតូឌុបស្រ្តីរកស៊ីផ្លូវភេទចំនួន០៣នាក់ និង ភេទទីបីចំនួន០១នាក់ រួមជាមួយម៉ូតូចំនួន០២គ្រឿង ។
...

ក្រោយប្រតិបត្តិការរួចក្រុមជនអនាថា និងស្ត្រីរកស៊ីផ្លូវភេទខាងលើ ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបញ្ជូនមកសាលាខណ្ឌដូនពេញ និង បានបញ្ជូនបន្តទៅ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ដើម្បីចាត់វិធានការបន្ត ៕ស តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print