គយ​ចល័តរាជធានី​ចុះ​ឆែកឆេរ ​​លំនៅ​ឋាន​មួយរក​ឃើញ​រថយន្ត​ស៊េរី​ទំនើប២គ្រឿង​អត់​បង់ពន្ធ​

ចែករំលែក៖

ភ្នំពេញ៖ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៥កម្លាំង​គយ​ចល័ត​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ដោយ​លោក​មាស ចាន់​ពិសិដ្ឋ ព្រះរាជអាជ្ញា​រង​អមសាលាដំបូង​រាជធានី​ភ្នំពេញ សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថលើ​ផ្ទៃ​ប្រទេសបាន​ចុះ​ឆែកឆេរ និង​ត្រួតពិនិត្យ​នៅ​លំនៅ​ឋាន​មួយកន្លែងនិងបាន​រក​ឃើញ​រថយន្ត​ស៊េរី​ទំនើប២​គ្រឿង​អត់​បង់ពន្ធ ។

image4

រថយន្ត​​២​គ្រឿងដែលគេចពន្ធ​នេះគឺបាន ពួន​សំងំ​នៅក្នុងផ្ទះ​លេខ​៦២ ផ្លូវ​លេង៤៤០ នៅក្រោយផ្សារ​ទួល​ទំពូង ស្ថិត​ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន រាជធានីភ្នំពេញ ដែលរថយន្តទី​១-​ម៉ាក​ឡិច​ស៊ី​ស RX350 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​នគរបាល 2-8171 និង​រថយន្ត​ទី​២ ម៉ាក​អូ​ឌី ពណ៌​ស ពាក់​ស្លាក​​លេខ​នគរបាល 2-7181 ។

រថយន្ត​ស៊េរី​ទំនើប​ទាំង​២​គ្រឿង​ខាងលើ​​នេះ ត្រូវបានសមត្ថកិច្ច​ដកហូត​យក​ទៅ​រក្សា​ទុក​នៅ​មណ្ឌល​ឃ្លាំង​របស់​គយចល័ត​រាជធានី​ភ្នំពេញ ​ និង​រដ្ឋាករ​ផ្នែក​បង្ការ និង​បង្ក្រាប​បទល្មើស​គេចពន្ធ​រួចរាល់​ហើយ ដើម្បី​ឱ្យ​ម្ចាស់​ទៅ​បង់ពន្ធ និង​ផាកពិន័យ​តាមផ្លូវ​ច្បាប់ ។

ក្រោយពេល​ចុះ​ឆែកឆេរ និង​ត្រួតពិនិត្យ​នៅ​លំនៅ​ឋានខាងលើនេះក្រុមអ្នកកាសែតត្រូវ​បាន​អង្គរក្ស​មួយ​ក្រុម​របស់​មន្ត្រីជាន់ខ្ពស់ដែល​គេ​ជឿ​ថា មាន​អំណាច​ម្នាក់​នៅពីក្រោយ បានមក​ចោមរោមជុំ​ជិត​រារាំង​មិនអោយថត ៕

image2 image3 image5 image1

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print