មនុស្សប្រុសស្រី៥នាក់ត្រូវនគរបាលឃាត់ខ្លួនជាបន្តបន្ទាប់ករណីប្រើប្រាស់គ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ មនុស្សប្រុសស្រី៥នាក់ត្រូវបានត្រូវកម្លាំងសមត្ថ កិច្ចឃាត់ខ្លួនជាបន្តបន្ទាប់ក្រោយពីធ្វើតេសទឹកនោមពួក គេរកឃើញមានផ្ទុកសារធាតុញៀននៅក្នុងខ្លួន។ព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី៣ ខែ ឧសភា ឆ្នាំ២០១៨ វេលាម៉ោង០១និង១០នាទីទាបភ្លឺក្នុងសង្កាត់គោកឃ្លាងនិងសង្កាត់ភ្នំពេញថ្មីនិងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។
សមត្ថកិច្ចប្រាប់ថា ជនសង្ស័យទាំង៥នាក់ដែលឃាត់ខ្លួននេះទី១/ឈ្មោះស៊ា វិសុទ្ធ អាយុ៣១ឆ្នាំមុខរបរមិន ពិតប្រាកដស្នាក់នៅភូមិវិមានទ្រុងសង្កាត់ក្រាំងធ្នង់(ឃាត់នៅសង្កាត់គោកឃ្លាង)។ទី២/ឈ្មោះផន សៅគុណ អាយុ
២៨ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិបុរីកម្មករសង្កាត់ទឹកថ្លា ។ទី៣/ឈ្មោះសាត វុធ
អាយុ២៤ឆ្នាំមុខរបរមិនពិតស្នាក់នីភូមិតហរពាំងថ្លឹងសង្កាត់ចោមចៅ១ខណ្ឌពោធិ៍សែនជ័យ(ទាំង២នាកើឃាត់នៅសង្កាត់អូរបែកកហអម)។ទី៤/ឈ្មោះអុក ស៊ីណារ៉ា អាយុ៣៦ឆ្នាំ មុខរបរមិនពិតស្នាក់នៅ ក្នុងសង្កាត់បឹងកក់២ខណ្ឌទួលគោក។ទី៥ឈ្មោះ យឿន ស្រីខួច អាយុ២២ឆ្នាំជាប្រពន្ធ (អុក ស៊ីណារ៉ា ឃាត់នៅសង្កាត់ភ្នំពេញថ្មី)។

សមត្ថកិច្ចប្រាប់ថា មុននិងឃាត់ខ្លួជនសង្ស័យ
ទាំង៥នាក់ខាងលើគឺកម្លាំងនគរបាលបានធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីទប់ស្កាត់បទល្មើសផ្សេងៗហើយបានឃើញពួកគេដើរតាមផ្លូវមានការសង្ស័យបានឃាត់យកសាកសួនិងធ្វើតេសក្នុងទឹកនោមដើម្បីរកសារធាតុញៀនជាលិទ្ធិផលក្រោយពីពិនិត្យហើយឃើញមានសារធាតុញៀនទាំងអស់សមត្ថកិច្វក៍ឃាត់ខ្លួនតែម្តង។
បច្ចប្បន្នជនសង្ស័យទាំង៥នាក់ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកានៅពេលក្រោយ៕
ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print