ខេត្តព្រៃវែង ៖ លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានចាក់តាំងអោយលោកវរសនីយ៍ឯក គឹម ផានី មេបញ្ជាការរង ទទួលការងារយុត្តិធម៌ នាំយកថវិការ និងសម្ភារៈមួយចំនួនរបស់លោកឧត្តមសេនីយ៍មេបញ្ជាការ ជូននាយទាហាន អាវុធហត្ថនារីសម្រាកសម្រាលកូន នៅមន្ទីរសម្រាកព្យាបាលគ្លីនិជ ឡេង ពីនី ខេត្តព្រៃវែង ។
នៅព្រឹក ថ្ងៃព្រហស្បត្ត៍ ០៤ ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ០៣ ខែ ឧសភា ឆ្នាំ២០១៨
លោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រៃវែង បានចាត់តាំងអោយលោកវរសេនីយ៍ឯក គឹម ផានី មេបញ្ជាការរង ទទួលការងារយុត្តិធម៌ និងសហការី នាំយកថវិកា ចំនួន ១.០០០,០០០ រៀល ទឹកដោះគោឆៅ ០២យួរ ទឹកផ្លែឈើ ០១ កេស ទឹកបរិសុទ្ធ ០១ កេស ជូនលោកស្រីអនុសេនីយ៍ត្រី ឆាយ រ៉ាឌី ជំនួយការ ការិយាល័យ បទល្មើសគ្រឿងញៀន មន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តព្រៃវែង ថវិកាទាំងនេះ ជាថវិកាផ្ទាល់ខ្លួនរបស់លោកឧត្តមសេនីយ៍ មេបញ្ជាការ និងលោកជំទាវ ។
បន្ទាប់មកលោកស្រីអនុសេនីយ៍ត្រី និងក្រុមគ្រួសារបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះលោកឧត្តមសេនីយ៍ មេបញ្ជាការ និងលោកជំទាវ ព្រមទាំងសហការី ដែលបានចំណាយថវិកា និងពេលវេលាជួយដល់គ្រួសារនាងខ្ញុំ ដែលកំពុងជួបការលំបាក ៕