ខេត្តកំពង់ចាម ៖ សមត្ថកិច្ចបានអោយដឹងថា នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០១៨ ជំនាញខេត្ត សហការជាមួយកម្លាំងជំនាញស្រុកកងមាស ព្រៃឈរ និងជេីងព្រៃ បានបើកកិច្ចសហការបង្ក្រាបករណី រក្សាទុក ដឹកជញ្ចូូន ជួញដូរដោយខុសនូវសារធាតុញៀន០២ករណី ឃាត់ខ្លួនជនសង្ស័យ០៣នាក់ នៅចំណុចភូមិឈើទាល ឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ។
សមត្ថកិច្ចបានអោយដឹងទៀតថា ជនសង្ស័យដែល ត្រូវឃាត់ខ្លួនមាន៖
១-ឈ្មោះ ស្រូយ កាលីន ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ នៅភូមិពាមជីកង ឃំុពាមជីកាង ស្រុកកងមាស ខេត្តកំពង់ចាម។
២-ឈ្មោះ យូ ខាំមីន ហៅ ពាង ភេទប្រុស អាយុ១៨ឆ្នាំ ជាតិខ្មែរ នៅភូមិសំបួរមាស(ក) ឃំុពាមជីកង ស្រុកកងមាស ខេត្តកំពង់ចាម
៣-ឈ្មោះ យ៉េន សុជាតិ ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិត្រស់ ឃំុបល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
ក្រោយការឃាត់ខ្លួន កម្លាំងបានចាប់យកថ្នាំញៀនចំនួនធំ៥ និងតូច៨កញ្ចប់ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបាននគរបាលខេត្តកំពង់ចាមបញ្ជូនទៅតុលាការចាត់ការតាមច្បាប់ ៕ វណ្ណៈ