ខេត្តសៀមរាប៖ បុរសវ័យពាក់កណ្តាលម្នាក់ ដេកស្លាប់នៅក្នុងបន្ទប់ទឹក ដោយសារគាំងបេះដូង នៅវេលាម៉ោង ០៨និង៤០នាទីព្រឹក ថ្ងៃអាទិត្យ៧កើត ខែពិសាខ ឆ្នាំច សំរិទ្ធស័ក ព.ស ២៥៦២ត្រូវនិងថ្ងៃទី០៦ខែឧសភាឆ្នាំ២០១៨ស្ថិតនៅក្រុមទី០២ ភូមិទ្រាំង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀមារាប បង្កឱ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ច នេះបើតាមការពិនិត្យរបស់ពេទ្យ។
ប្រភពពីសមត្ថកិច្ចជំនាញបានប្រាប់ថា មុនពេលកើតហេតុ មានបងប្អូនបានរាយការមកសមត្ថកិច្ចមូលដ្ឋានថា មានករណីមនុស្សដេកស្លាប់នៅក្នុងបន្ទប់ទឹក។ប្រភពបានបន្តថា ក្រោយពីការត្រួតពិនិត្យរបស់កម្លាំងសមត្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យ បានឱ្យដឹងថា៖ជនរងគ្រោះមានឈ្មោះ អ៊ុត ចំរើន ភេទប្រុស អាយុ៥១ ឆ្នាំ មុខរបរសន្តិសុខ មានស្រុកកំណើត នៅភូមិបល្ល័ងខាងលិច ឃុំស្រយ៉ូវ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បច្ចុប្បន្ន ស្នាក់នៅក្នុង ក្រុមហ៊ុនសន្តិសុខ MPS ស្ថិតនៅភូមិអញ្ចាញ សង្កាត់នគរធំ ក្រុង/ខេត្តសៀមរាប ។បើតាមការពិនិត្យ នៅលើក្បាល មុខមាត់ ដងខ្លួន និង អវយវជនរងគ្រោះ ពុំមានស្លាកស្នាមអ្វីគួរឱ្យកត់សំគាល់ដែលទាក់ទងទៅនិងបទល្មើសព្រហ្មទ័ណ្ឌទេ។មូលហេតុៈជនរងគ្រោះ បណ្តាលឱ្យស្លាប់ គឺមកពីគាំងបេះដូង(ខ្យល់គរ)។
បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញធ្វើការប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី នៅស្រុក កំណើត ខេត្តកំពង់ធំ៕ប៊ុនរិទ្ធី