ភិន សុដាលីស ជឿជាក់លើរឿង “ផ្លូវមរណៈ” ទោះជួបជា សុវណ្ណនរាហ៍លើកដំបូង

ចែករំលែក៖

ភ្នំពេញ៖ ជា​លើក​ដំបូង​ដែល​តារា​សម្តែ​ង​ប្រុស ជា សុណ្ណន​រាហ៍ បាន​សម្តែ​ងរូ​មគ្នា​ ជាមួ​យភិ​ន សុដាលី​ស ក្នុងរឿ​ង​”ផ្លូវ​មរណៈ”។ ភិន សុដា​លីស​ហាក់​ប​ង្ហាញ​ជំនឿ​ជឿ​ជាក់​ច្រើ់នថា​ភាព​យ​ន្តនេះ​នឹង​ទទួ​ល​បាន​ការ​គាំទ្រ​នឹង​រស​ជា​តិស​ម្តែង​រួ​មគ្នា​ថ្មី រវាង​ពួ​កគេ​ទាំ​ងពី​របើ​ទោះបី​ជាវា​គឺ​ជាជំ​នួ​បលើ​កទី​មួយ​ក្តី។

​ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងឱកាសដែលផលិត​កម្ម​ មហាហង្ស ​បាន​ប្រកា​សដា​ក់ប​ញ្ចាំងភា​ព​យន្ត​ខ្នាត​ធំ​ថ្មីរឿង ”ផ្លូ​វមរណៈ”​​ ​ជាផ្លូ​វ​ការ​ហើយកា​លពី​រាត្រី​ ថ្ងៃទី ០៧ ខែ ឧសភា នេះនៅ​រោង​ភាព​យ​ន្ត Major Cineplex ផ្សារ​ទំនើប​សូរិ​យា។

​ភិន សុដា​លីស និយាយថា​ ភាពយ​ន្តនេះកាន់​តែប្លែ​ក​ទាំ​ង​បច្ចេ​កទេ​ស​ថត ដឹកនាំ​ស​ម្តែង និងប​ច្ចេក​ទេស​ផ្នែក​កា​ត់ត​កាន់​តែទំនើប ​ដែលនឹ​ង​ធ្វើឲ្យ​ភា​ពយ​ន្តនេះ​មា​នគុ​ណ​ភាព។នាងបញ្ជាក់ថាភាពយន្តនេះ កាន់តែប្លែកខុសពីរឿងមុនៗ ដោយមានសាច់រឿងទាក់ទងនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិ ភាគតិច និង ឈុតឆាកពិសេសៗជាច្រើនដែលនឹងមិនធ្វើអោយទស្សនិកជនខកបំណងឡើយ ។

អ្នកនាង បន្តថា អ្វីដែ​លនា​ង​គិត​ថា​ជាភា​ពយ​ន្តទា​ក់ទាញ​ការ​ចាប់​អារ​ម្ម​ណ៍ គឺ​អ្នក​ដឹក​នាំផលិ​​តមានប​ទពិ​សោធន៍​ល្អ សាច់រឿ​ងថ្មី​ប្លែ​ក ហើយ​ក៏ជាភា​ពយ​ន្តដំបូង​​ដែល​​នាង​​ស​​ម្តែង​​រួ​ម​ជា​​មួយ​​តា​​រា​ប្រុ​ស ​លោក ជា សុវណ្ណ​នរាហ៍។ តារា​ស្រីកូនមួ​យ​រូប​នេះ​លើកឡើ​ង​ដែរថា​ ទោះជួប​គ្នា​លើក​ដំ​បូង​ក្តីក៏​នាង​និង តារា​ប្រុ​សរូ​បនេះ​សម្តែងរួមគ្នា​ហាក់​ត្រូវ​គ្នា​ខ្លាំង​ ហើយបើទោះបីជាជួ​បការលំបាក​ខ្លះ​ក៏ទាំង​សិល្បករ និងផលិតករ​បានរួមគ្នា​ផលិតដោយ​ជោគជ័យ ។

លោក អ៊ិន សុភិនអគ្គ​នាយ​កផ​លិតក​ម្មម​ហា​ហង្ស​ បាន​លើក​ឡើង​ថា ភាពយ​ន្ត​នេះផលិត​កម្ម​លោ​ក​បាន​បញ្ចេ​ញខ្ទ​ង់ចំ​ណា​យច្រើ​នជា​ងភា​ពយន្ត​មួយ​ចំនួ​នក​ន្ល​ងម​ក ដើម្បីធ្វើ​ឲ្យភា​ព​យន្ត​នេះកា​ន់តែ​ទ​ទួល​បាន​កា​រចា​ប់អា​រម្ម​ណ៍ខ្ព​ស់ពី​ទ​ស្សនិ​កជ​ន។

លោកប​ញ្ជាក់​ដែរថា ផលិ​តកម្ម​នៅតែ​បន្ត​បញ្ចេ​ញស្នា​ដៃ​ថ្មីជា​បន្ត​បន្ទាប់ និង​បង្កើ​នគុណភា​ពផ​លិតភា​ពយ​ន្តឲ្យកា​ន់តែ​ខ្ពស់​ ដើ​ម្បីឲ្យ​​ភា​​ព​យន្ត​ខ្មែរ​ក្លាយ​ជាភា​ពយ​​ន្តមាន​គុ​ណភា​ពអា​ចទាក់​ទាញអារ​ម្មណ៍​ទ​ស្សនិ​កជ​នកា​ន់តែ​ច្រើ​ន ។ លោកថា​ភាព​យន្តនេះ​នឹ​ងធ្វើ​ការចា​ក់ប​ញ្ចាំង​ជាផ្លូ​វកា​រនៅ​គ្រប់រោ​ងភា​ព​យន្ត​ទំ​នើប​ទាំងអ​ស់​ចាប់​ពី ថ្ងៃ​ទី ១​០ ខែ ឧសភា នេះ ហើយ​លោក​រំពឹ​ងដែរ​ថាទស្សនិ​កជ​ននឹ​ងគាំ​ទ្រស្នាដៃ​ភាព​យ​ន្តថ្មី​មួយនេះ៕  ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print