រកឃើញក្រុមជ័យលាភីនៃកម្មវិធីកីឡាបាល់ទះឆ្នេរខ្សាច់អន្តរជាតិដំបូងបង្អស់របស់ស្រាបៀរអាន់ឆ័រ

ចែករំលែក៖

ភ្នំពេញ៖ ព្រឹត្តិការណ៍​កីឡាបាល់​ទះឆ្នេ​រខ្សា​ច់​អន្តរ​ជាតិ​ដំបូង​បង្អស់​រប​ស់ ស្រាបៀរ អាន់ឆ័រ ដែលមានឈ្មោះ​ថា​ International Beach Volleyball 2-Star FIVB World Tour បាន​ឈាន​ដំណា​ក់កា​ល​ចុង​ក្រោយ​ដ៏​រំភើ​បរី​ក​រាយ​ក្រៃលែ​ង​បំផុតកា​លពី ថ្ងៃ​ទី អាទិត្យ ទី ៦ ខែឧសភា នៅមុខសាល​មហោ​ស្រព​កោះ​ពេជ្រ ដោយមា​នកា​រ​ចូលរួ​មទស្សនា​ពីមិ​ត្តអ្ន​ក​គាំទ្ររាប់​ពាន់​នាក់។

បន្ទាប់ពីការប្រកួតយ៉ាងខ្លាំងក្លាដែលបានកើតឡើងចាប់ពីថ្ងៃទី ៤ ដល់ថ្ងៃទី ៦ ខែឧសភា រវាងក្រុមកីឡាករអន្តរជាតិចំនួន ២៩ ក្រុមមកពីបណ្តាប្រទេស ១៧ ប្រទេសដូចជា អូស្ត្រាលី កាណាដា ដាណឺម៉ាក អាល្លឺម៉ង់ ក្រិក ជប៉ុន ណូវែលហ្សីឡង់ រុស្ស៊ី ស៊ុយអែដ និងបណ្តាប្រទេសជាច្រើនទៀត គេបានរកឃើញក្រុមជ័យលាភក្នុងវគ្គផ្តាច់ព្រ័ត្រគឺក្រុមជើងឯកបានទៅលើក្រុមកីឡាការិនីមកពីប្រទេស អាល្លឺម៉ង់ ទទួលបានមេដាយមាស។

ក្រុមជើងឯករងបានទៅលើក្រុមកីឡាការិនីមកពីប្រទេសជប៉ុនទទួលបានមេដាយប្រាក់ និងក្រុមចំណាត់ថ្នាក់លេខ ៣ បានទៅលើក្រុមកីឡាការិនីមកពីប្រទេសរុស្សីដែលទទួលបានមេដាយសំរឹទ្ធ។ ក្រុមទទួលជ័យលាភីទាំងបីក្រុមនេះមានសិទ្ធិលេងសម្រាប់វគ្គផ្តាច់ព្រ័ត្រក្នុងក្របខ័ណ្ឌ FIVB World Tour ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិចដើម្បីឈានរកទៅជើងឯកពិភពលោក។

បន្ទាប់ពីកម្មវិធីប្រកួតនេះ មានការប្រគុំតន្រ្តីរបស់ស្រាបៀរអាន់ឆ័រដោយមានការអញ្ជើញចូលរួមពីតារាល្បីល្បាញអន្តរជាតិ កញ្ញា ភាមា (Pia Mia) កំពូលតារាចម្រៀងស្រីដ៏ល្បីប្រចាំ

សហរដ្ឋអាមេរិក ព្រមទាំងតារាល្បីៗប្រចាំព្រះរាជាណាចកម្ពុជាជាច្រើនរូបមានដូចជា កញ្ញា ឱក សុគន្ធកញ្ញា លោក ខេមរៈ សេរីមន្ត លោក នីកូ លោក ឆន សុវណ្ណរាជ អ្នកនាង សុគន្ធ នីសា អ្នកនាង សុខ ស្រីនាង កញ្ញា ទេព បូព្រឹក្ស កញ្ញា សួស វីហ្សា អ្នកនាង ពេជ្រ សោភា កញ្ញា វី ឌីណែត លោក ស្តិប (Step) លោក ជី ដេវីត។

សូមជម្រាបថា នេះជាព្រឹត្តិការណ៍កីឡាបាល់ទះឆ្នេរខ្សាច់អន្ដរជាតិលើកទីមួយដែលប្រារព្ធឡើងនៅក្នុងព្រះរាជាណាចកម្ពុជាដែលរៀបចំឡើងដោយស្រាបៀរអាន់ឆ័រក្រោមកិច្ចសហការជាមួយនឹងសហព័ន្ធកីឡាបាល់ទះអន្តរជាតិ (FIVB) ក្រសួងអប់រំយុវជន និងកីឡា និងសហព័ន្ធកីឡាបាល់ទះកម្ពុជា។

កម្មវិធី International Beach Volleyball 2-Star FIVB World Tour គឺជាផ្នែកមួយនៃកម្មវិធី Anchor International Beach Volleyball Carnival 2018 របស់ស្រាបៀរអាន់ឆ័រដែលបានចាប់ផ្តើមពីថ្ងៃទី ២៤ ខែមីនារហូតដល់ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ ២០១៨ នៅខេត្តក្រុងធំចំនួនប្រាំបីរួមមានខេត្តកំពង់ស្ពឺ ព្រះសីហនុ បន្ទាយមានជ័យ បាត់ដំបង កំពង់ចាម រាជធានីភ្នំពេញ រតនគិរី និងសៀមរាប៕ ដោយ វឌ្ឍនា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print