ពលរដ្ឋប្រទះឃើញសាកសពស្រ្តីអនាថាម្នាក់នៅក្បែរផ្លូវព្រៃសរ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់ផ្លូវបេតុងព្រៃសរ បានភ្ញាក់ផ្អើលជាខ្លាំង ក្រោយពីប្រទះឃើញសាកសពស្រ្តីម្នាក់ដេកស្លាប់យ៉ាងអាណោចអាធម៌ និងបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋានចុះមកភ្លាមៗ កាលពីវេលាម៉ោង៤និង១០នាទីរសៀល ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅក្នុងដីឡូត៍មួយកន្លែងតាមផ្លូវបេតុង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ។

សាកសពស្រ្តីអនាថាខាងលើ មិនត្រូវបានគេស្គាល់អត្តសញ្ញាណឡើយ មានអាយុជាង៤០ឆ្នាំ ។ បើតាមប្រជាពលរដ្ឋរស់នៅក្នុងភូមិកើតហេតុ បានឲ្យដឹងថា ស្រ្តីខាងលើត្រូវបានគេឃើញ វត្តមាន ដើរនៅមកម្តុំនេះក្នុងពេលថ្មីៗ ក្នុងស្ថានភាពទីទ័ល ជាជនអនាថា ហើយក៏ត្រូវបានបងប្អូនប្រជាពលរដ្ឋធ្លាប់ឲ្យជា បាយចំណីផងដែរ ដោយមិនដឹងថា ញាតិសណ្ដាន និងផ្ទះសម្បែង ស្រុកនៅទីណាដែរ ដោយស្នាក់អាស្រ័យបានដោយនៅតាមចិញ្ចើមផ្លូវ សំយ៉ាបផ្ទះពលរដ្ឋ ដើរត្រាច់ចរគ្មានគោលដៅ ទើបតែមកដល់រសៀលថ្ងៃនេះ បន្ទាប់ពីមានអ្នក ទៅបរិវេណដីឡូត៍ ចំណុចកើតហេតុខាងលើ បែជាប្រទះឃើញ ស្រ្តីខាងលើដេកស្លាប់ទៅវិញ ទើបរាយការណ៍ប្រាប់សមត្ថកិច្ច អាជ្ញាធរចុះមកពិនិត្យមើលជាក់ស្តែង ។

សាកសពស្រ្តីខាងលើ បើតាមសមត្ថកិច្ចជំនាញចុះមកពិនិត្យ ពុំមានស្លាកស្នាមអ្វី គួរឲ្យកត់សំគាល់ អាចសន្និដ្ឋានបានថា ស្លាប់ដោយសារជម្ងឺខ្យល់គ ហើយក្រោយពីពិនិត្យរួចសាកសពសមត្ថកិច្ចដឹកយកទៅតណកល់ទុកធ្វើបុណ្យតាមប្រពៃណីនៅវត្តឫស្សីសាញ់ និងបន្តស្រាវស្រាវស្វែងរកសាច់ញាតិ ៕ដោយ៖ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print