នគរបាលស្រុកគងពិសីឆ្មក់បង្ក្រាបក្រុមញៀនល្បែងជល់មាន់​៣នាក់​ និងមាន់៥ក្បាល

ចែករំលែក៖

ខេត្ត​កពង់ស្ពឺះក្រុមញៀនល្បែងជល់មាន់ចំនួន៣នាក់ត្រូវបានកម្លាំងនគរបាលស្រុកគងពិសីធ្វើការឃាត់ខ្លួននិងជាច្រើនអ្នកទៀតបានរត់បាតជើងសព្រាតយករួចខ្លួនរៀងៗខ្លួន និងដកហូតបានអាគកចំនួន០៥ក្បាលខណះដែលពួកគេកំពុងតែប្រមូលផ្តុំគ្នា កាលពីវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨នៅចំណុចដីវាលមួយកន្លែងស្ថិតនៅក្នុងភូមិរកាកោះ ឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

តាមសម្តីរបស់មន្ត្រីនគរបាលស្រុកគងពិសីបាននិយាយអោយដឹងថានៅមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យខាងលើបានដោយមានការរាយការណ៍ពីកម្លាំងជំនាញធ្វើការតាមដានជាយូរខែមកហើយ ទើបនៅវេលានោះកម្លាំងអធិការដ្ឋានបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិឃុំរកាកោះធ្វើការបង្ក្រាបល្បែងស៊ីសង(ជល់មាន់) ១កន្លែង នៅភូមិរកាកោះ ឃុំរកាកោះ ឃាត់ខ្លួនបានមនុស្ស ៣នាក់ ដែលទី១-មាន ឈ្មោះ សែម ស៊ឺន ភេទប្រុស អាយុ ៣៦ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃដងទឹក ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺទី២-មានឈ្មោះ ហ៊ឹម រឿន ភេទប្រុស អាយុ ៥៧ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិព្រៃខ្លា ឃុំព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺនិងទី៣- ឈ្មោះ ចក់ ចាន់ថុល ភេទប្រុស អាយុ ៣១ឆ្នាំមុខរបរមិនពិតប្រាកដ រស់នៅភូមិអន្លង់បារាំង ឃុំរលាំងកែន ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

នគរបាលស្រុកបានបន្តទៀតថាបន្ទាប់ពីធ្វើការឃាត់ខ្លួនបានក្រុមជនសង្ស័យទាំង៣នាក់ខាងលើរួចមក ហើយជាច្រើនអ្នកបានរត់គេចខ្លួនបាតជើងសព្រាតរួចមក នគរបាលស្រុក
ដកហូតបាន មាន់ជល់ ០៥ក្បាល(ងាប់) ម៉ូតូចំនួន៣.គ្រឿង និងជញ្ជីងថ្លឹងសម្រាប់មាន់ជល់ចំនួន ០១គ្រឿងផងដែរ ។

តាមសម្តីរបស់ប្រជាពលរដ្ឋបាននិយាយអោយដឹងថានៅចំណុចខាងលើដែលនគរបាលធ្វើការបង្ក្រាបនេះលួចលាក់ជល់មាន់ជាយូរខែមកហើយ ទើបនគរបាលឈានទៅធ្វើការបង្ក្រាប បច្ចុប្បន្នក្រុមជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានកសាងសំណុំរឿងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕​ សេនា សក្តិ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print