ភ្នំពេញ ៖ មានអគ្គិភ័យឆេះផ្ទះប្រជាពលរដ្ឋ បណ្តាលមកពីផ្ទុះហ្គាសនិងបណ្ដោលអោយមនុស្ស៣នាក់រងរបួសផងដែរ សមត្ថកិច្ចកំពុងអន្តរាគមន៍ប្រើឡានទឹកបាញ់ពន្លត់ ហេតុការណ៍នេះបង្ករការភ្ញាក់ផ្អើល កាលពីវេលាម៉ោង ៩និង៤០នាទីព្រឹក ថ្ងៃ ៩រោច ខែពិសាខ ឆ្នាំច សំរឹទ្ធស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨នេះ ស្ថិតនៅ តាមបណ្ដោយផ្លូវលេខ១៣០ សង្កាត់ផ្សារកណ្ដាល ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ករណីអគ្គីភ័យខាងលើនេះគឺបណ្តាលមកពីផ្ទុះហ្គាសនិងបណ្ដោលអោយមនុស្ស៣នាក់រងរបួសផងដែរ ។
ក្នុងការជួយអន្តរាគមន៏សង្គ្រោះអគ្គីភ័យខាងលើនេះរថយន្តពន្លត់អគ្គីភ័យក៏បានមកដល់ហើយក៏បានបាញ់រលត់ទាំងស្រុង។
ប្រភពបានឲ្យដឹងទៀតថា រហូតមកដល់ម៉ោង១ថ្ងៃដដែលទើបបាញ់ពន្លត់ភ្លើងទាំងស្រុង តែមិនបណ្ដាលឲ្យមនុស្សណារងរបួសនោះទេ ប៉ុន្តែបានបណ្ដាលឲ្យខូចខាតសម្ភារះមួយចំនួនតូច៕
...