ខេត្តត្បូងឃ្មុំ៖ យុវជនម្នាក់បានសម្រេចចិត្តបញ្ចប់ជីវិតដោយចងកនឹងខ្សែរអង្រឹងក្នុងបង្គន់អនាម័យខាងក្រោយផ្ទះរបស់ខ្លួន ហើយមូលហេតុនៃការការសម្រេចចិត្តនេះត្រូវបានម្តាយរបស់យុវជនរងគ្រោះអះអាងប្រាប់សម្មត្ថកិច្ចថា ដោយសារ គាត់មិនទាន់ស្តីដណ្តឹងប្រពន្ធឲព្រោះខ្វះខាតជីវភាព។
ហេតុការណ៍ខាងលើនេះកើតឡើងនៅវេលាម៉ោង៨យប់ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៥ នៅផ្ទះជនរងគ្រោះក្នុងភូមិ ធ្លក សង្កាត់_ក្រុងសួង ខេត្តត្បូងឃ្មុំ ។
អធិការក្រុងសួង លោក ឈន សុធន បានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ អ៊ុន សាក់ឡូត ហៅក្លូ ភេទប្រុស អាយុ២២ ឆ្នាំ រស់នៅក្នងភូមិ_ឃុំកន្លែងកើតហេតុ ។
ជនរងគ្រោះបានចងកសម្លាប់ខ្លួនឯងនឹងខ្សែរអង្រឹងក្នុងបង្គន់អនាម័យរបស់ខ្លួន និងមានចម្ងាយពីផ្ទះ ៣ម៉ែត្រកន្លះ។ មូលហេតុដោយសារ ឲម្តាយចូលស្តីដណ្តឹងកូនស្រីគេ ដែលខ្លួនស្រលាញ់ តែម្តាយមិនទាន់បានចូលស្តីដណ្តឹងឲ ដោយសារមានការខ្វះខាតជីវភាព ទើបយុវជនរងគ្រោះសំរេចចិត្តធ្វើរបែបនេះ។
លោកបន្តថាករណីនេះក្រោយសម្មត្ថកិច្ចនគរបាលជំនាញត្រួតពិនិត្យរួចសពជនរងគ្រោះត្រូវបានប្រគល់ឲម្តាយយកទៅធ្វើរបុណ្បតាមប្រពៃណី ៕
ដោយ៖ វណ្ណះ