ខេត្ដសៀមរាប៖ កាលពីល្ងាចម៉ោង៧យប់ថ្ងៃទី១០ខែវិច្ឆិកានេះ តុលាការខេត្ដសៀមរាប បានសម្រេចឃុំខ្លួន អតីតចៅអធិការវត្ដម្នាក់នៅព័ន្ធនាគារ ករណីរួមភេទជាមួយសាមណេរចំនួន១០អង្គរ ដោយចោទពីបទ ធ្វើបេស្ចារកុមារ និងរួមភេទជាមួយអនិតិជន។
អតីតសង្ឃបរាជិកនោះមានឈ្មោះ វង្ស ចែត អាយុ៤៦ឆ្នាំ ជាចៅអធិការវត្ដរោងគោ ស្ថិតក្នុងឃុំស្រណាល ស្រុកក្រឡាញ់ ខេត្ដសៀមរាប។
លោកស្រី ដួង ថាវរី នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការខេត្ដសៀមរាប បានឲ្យដឹងនៅថ្ងៃទី១១ខែវិច្ឆិកានេះថា តុការខេត្ដនេះ បានសម្រេចឃុំខ្លួនអតីសង្ឃបរាជិកនោះ នៅព័ន្ធនាគារ កាលពីលា្ងចម៉ោង៧ថ្ងៃទី១០ខែវិច្ឆិការនេះ។លោកស្រីបានបន្ដថា តុលាបានចោទពីរបទល្មើស ទី១ ធ្វើបេស្ចារ្យកុមារ ដែលត្រូវមានទោសពី៧ទៅ១៧ឆ្នាំ និងទី២ ពីបទរូមភេទជាមួយអនិតិជនក្រោមអាយុក្រោម១៥ឆ្នាំ ដែលទោសពី៥ទៅ១០ឆ្នាំ។
ចំណែកកូននេនទាំង១០អង្គដែលចៅអធិការហៅមករំលោភតាមវាលស្រែនិងតាមកុដ្ឋក្នុងវត្តខាងលើនេះមានទី១/ ហ៊ាំង មិញស៊ឺ ១៣ ព្រះជន្ម រស់នៅភូមិរំដេង ឃុំស្រណាល (ចៅអធិការវត្ត រំលោភតាមរន្ធគូទបាន១៨ដង) ទី២/ឡូត ណាល់ ១៤ ព្រះជន្ម ស្នាក់នៅភូមិព្រៃគាប ឃុំរោងគោ (ចៅអធិការវត្ត រំលោភតាមរន្ធគូទបាន៦ដង) ទី៣/លន់ លូន ១១ ព្រះជន្ម រស់នៅភូមិតានី ឃុំរោងគោ (ចៅអធិការវត្ត រំលោភតាមរន្ធគូទបាន៨ដង) ទី៤/ ជាតិ សុណាន ១៣ ព្រះជន្ម មានទីលំនៅភូមិតានី ឃុំរោងគោ (ចៅអធិការវត្ត រំលោភតាមរន្ធគូទបាន១៨ដង) ទី៥/ សេន កក្កដា ព្រះជន្ម១៣ ព្រះជន្ម រស់នៅភូមិតានី ឃុំរោងគោ (ចៅអធិការវត្ត រំលោភតាមរន្ធគូទបាន៥ដង)ទី៦/ ទាវ វេហា ១៧ ព្រះជន្ម រស់នៅភូមិតានី ឃុំរោងគោ (ចៅអធិការវត្ត រំលោភតាមរន្ធគូទបាន១ដង)ទី៧/ ផាន ខេន ១៦ ព្រះជន្ម រស់នៅភូមិ ល្បើកប្រីយ៍ ឃុំរោងគោ (ចៅអធិការវត្ត រំលោភតាមរន្ធគូទបាន១ដង) ទី៨/ ឃុល ឃឺ ១៦ ព្រះជន្ម រស់នៅភូមិគំរូ ឃុំស្រណាល (ចៅអធិការវត្ត រំលោភតាមរន្ធគូទបាន៦ដង) ទី៩/ ដឿត ចយ ១៧ ព្រះជន្ម រស់នៅភូមិខ្ជាយ ឃុំរោងគោ (ចៅអធិការវត្ត រំលោភតាមរន្ធគូទបាន២៥ដង) ទី១០/ នឿយ ណាល់ ១៦ ព្រះជន្ម រស់នៅភូមិខ្ជាយ ឃុំរោងគោ(ចៅអធិការវត្តរំលោភតាមរន្ធគូទបាន៤ដង)។
បច្ចុប្បន្នលោកនេន ទាំង១០អង្គត្រូវបានសមត្ថកិច្ចជំនាញប្រគល់ឱ្យអង្គភាពការពារកុមារ(CPU)យកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ហើយត្រូវបានញោម ប្រុស ញោម ស្រី នាំគ្នាដាក់ពាក្យបណ្តឹងទៅលើជនសង្ស័យ ដើម្បីទាមទារជម្ងឺចិត្ត ពី១ពាន់ទៅ៣ពាន់ដុល្លា ទាំង១០នាក់។លោកស្រីបានបញ្ជាក់ទៀតថា ក្រោយពីសួរនាំនៅអធិការមក ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តិទៅលើកូននេនចំនួន១០អង្គដូចការចោទប្រកាន់របស់កូននេននោះពិតប្រាកដមែន ។
គួរបញ្ជាក់ថា អតីតចៅអធិការវត្តរោងគោព្រះនាម វង្ស ចែត នោះត្រូវបានចាប់ខ្លួនកាលពីល្ងាចថ្ងៃអាទិត្យ តាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារជនរងគ្រោះ បន្ទាប់ពីចៅអធិការវត្តរូបនេះបានចាប់រំលោភសាមណេរតាមរន្ធគូទចំនួន១០អង្គជាង៦ខែមកហើយដែលសាមណេរនោះមានអាយុចន្លោះពី១១ទៅ១៧ឆ្នាំហើយការចាប់រំលោភ នោះ គឺធ្វើឡើងនៅក្នុងបន្ទប់ទឹក ក្នុងអង្រឹង កន្លែងសឹងរបស់ចៅអធិការវត្ត និងតាមដុបក្រោយវត្តជាដើម ដោយក្នុងជនល្មើសបានផ្ដល់លុយអោយចាប់ពី៣ម៉ឺនរៀលទៅ១០ម៉ឺនរៀលផងដែរ ៕
ដោយ៖ ជានិរន្ដរ៍