ករណីពុលទឹកបានរីករាលដាលមកដល់ស្រុកកែវសីមាខេត្តមណ្ឌលគិរីហើយនាយប់ថ្ងៃទី៩ខែឧសភានេះ

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ករណីពុលទឹកបានកើត រាលដាលឡើងមកដល់ ភូមិព្រះឃុំស្រែឈូកស្រុកកែវសីមាខេត្តមណ្ឌលគិរីទៀតហើយបណ្ដាលឲ្យមនុស្សប្រុសស្រី១៤នាក់កំពុងរងនូវអាការៈក្អូតចង្អោរនិងសំរាកព្យាបាលនៅមណ្ឌលសុខភាពស្រុកស្នួល។

ហេតុការណ៍ពុលទឹកនេះបានរាលដាលមកដល់ភូមិខាងលើនាវេលាយប់ថ្ងៃពុធ ១០ រោច ខែពិសាខ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨។

បន្ទាមពីមានកើតហេតុនេះភ្លាមៗលោកអភិបាលខេត្តបានបញ្ជាផ្ទាល់ទៅ ស្នងការនគរបាលខេត្តមណ្ឌលគិរី គឺលោកឧត្តមសេនីយ៍ត្រី ឡោ សុខា ចាត់កម្លាំងនគរបាលមូលដ្ឋាននិងកម្លាំងសមត្ថកិច្ចជំនាញចេញអន្ដរាគមន៍ភ្លាមៗផងដែរដើម្បីបញ្ជូនពលរដ្ឋរងគ្រោះទៅកាន់មណ្ឌលសុខភាពស្រុកស្នួលដើម្បីសង្គ្រោះអាយុជីវិតបន្ទាន់។

យោងតាមរបាយការណ៍ពីសមត្ថិច្ចបានបង្ហាញថា ពលរដ្ឋរងគ្រោះទាំងអស់មាន១៤នាក់ហើយក៏មានការជួយសង្គ្រោះបន្ទាន់ពុំមានប៉ះពាល់ដល់អាយុជីវិតនៅឡើយទេ។
ហើយមានប្រជាពលរដ្ឋចំនួន០៦នាក់ដែលមានអាការៈធូរស្បើយហើយនិងអាចត្រលប់ទៅគេហដ្ឋានវិញបាន។

ប្រជាពលរដ្ឋ០៨នាក់ទៀតកំពុងតែធ្វើការសង្គ្រោះបន្ទាន់នៅមណ្ឌលសុខភាពស្រុកស្នួលខេត្តក្រចេះ។

ករណីពុលទឹកនេះប៉ុន្មានថ្ងៃមុនក៏បានផ្ទុះឡើងផងដែរនៅភូមិស្រែនននិងភូមិអាលច ក្នុងឃុំកន្ទួត ស្រុកចិត្របុរី ខេត្តក្រចេះ បណ្ដាលជនរងគ្រោះបានស្លាប់ចំនួន១៣នាក់ ក្នុងនោះមានស្រី៨នាក់ និងអ្នកធ្លាក់ខ្លួនឈឺមានចំនួន២៨០នាក់ក្នុងនោះស្រី១៦២នាក់និងកុមារ៦៩នាក់។

លោកអភិបាលខេត្តមណ្ឌលគិរីបានបញ្ជាឲ្យមន្ទីរពេទ្យបង្អែកមូលដ្ឋាននិងមន្ទីរសុខាភិបាលខេត្តបញ្ជូនរថយន្ដសង្គ្រោះបន្ទាន់ចំនួន២គ្រឿងនៅកាន់ភូមិកើតហេតុដើម្បីត្រៀមសង្គ្រោះពលរដ្ឋភ្លាមៗផងដែរ៕ដោយ:ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print