អាជ្ញាធរសង្កាត់គោកឃ្លាងនិងនគរបាលខណ្ឌសែនសុខចុះចែកសៀវភៅស្នាក់នៅជួនប្រជាពលរដ្ឋចំនួន៥៧គ្រួសារ

ចែករំលែក៖

ភ្នំពេញ ៖ អាជ្ញាធរសង្កាត់គោកឃ្លាងនិងនគរបាលខណ្ឌសែនសុខចុះចែកសៀវភៅស្នាក់នៅជួនប្រជាពលរដ្ឋចំនួន៥៧គ្រួសារនៅភូមិក្រុងថ្មីដែលទើបតែបំបែកភូមិថ្មី។

ការចុះចែកសៀវភៅស្នាក់នៅនះកាលពីព្រឹកថ្ងៃព្រហស្បតិ៍១១រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ស្ថិតក្នុងភូមិក្រុងថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ដោយមានការអញជើញចូលរួមពីលោក ឧត្តមសេនីយយ៍ត្រី មិិន សុផេត ស្នងការរងនគរបាលរាជធានីភ្នំពេញទទួលបន្ទុកផែនអត្តសញ្ញាណ្ណកម្ម លោក សារឹម វុទ្ធី អធិការងនគរបាលខណ្ឌសែនសុខតំណាងលោក ហួរ ម៉េងវ៉ាង អធិការនគរបាលខណ្ឌសែនសុខ លោកញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាង លោក ដួង វណ្ណះ នាយនគរបាលប៉ុស្តិ៍គោកឃ្លាងនិងលោក ខឹម ពឿន មេភូមិ ក្រុងថ្មីនិងប្រជាពលរដ្ឋចូលរួមផងដែ។

លោក ឧត្តមសេនីយយ៍ត្រី មិិន សុផេត ស្នងការរងនគរបាលរាជធានីភ្នំពេញទទួលបន្ទុកផែនអត្តសញ្ញាណ្ណកម្ម បានមានប្រសាសន៍ថា មនុស្សយើងម្នាក់ៗមិនអាចអោយមានអត្តសញ្ញាណពីបានទេព្រោះនៅពេលដែលយើងកើតមកយើងត្រូវទៅធ្វើសំបុត្របញ្ជាក់កំណើតនៅសាលាសង្កាត់បានតែមួយដងហើយនៅពេលដែលយើងគ្រប់អាយុ១៥ឆ្នាំដែលត្រូវធ្វើអត្តសញ្ញាណប័ណ្ណគឺមានលេខសំគាល់តែមួយព្រោះថាពេលយើងធ្វើអត្តសញ្ញាណប័ណ្ណគេតម្រូវអោយយើងផ្តិតក្រយ៉ៅដៃទាំងដប់ម្រាមដូចច្នេះហហើយបើយើងចង់ធ្វើពីគឺមិនបានទេ។

លោក ឧត្តមសេនីយយ៍ត្រី បានបន្តទៀតថាការចុះចែកសៀវភៅស្នាក់នៅជួនបងប្អូននាពេលនេះគឺដោយសារតែមានការទទួលខុសត្រូវខ្ពស់របស់លោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាងលោកមេភូមិក្រុងថ្មីនិងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានសហការណ៍គ្នាបើកយុទ្ធនាការប្តូរសៀវ ភៅស្នាក់នៅជួនបងប្អូនដែលទើបតែបំបែកភូមិដើម្បីយកទៅប្រើប្រាស់តាមតំរ៉ូវការ។លោកក៍បានផ្តាំផ្ញើសូមអោយបងប្អូនទាំងអស់នៅពេលបានសៀវភៅនេះហើយត្រូវថែរក្សាអោយបានល្អ និងបានផ្តាំថានៅពេលបោះឆ្នោតខាងមុខនេះសូមបងប្អូនអញ្ជើញទៅបោះឆ្នោតអោយបានគ្រាប់ៗគ្នាហើយ បោះអោយគណះបក្សដែលខ្លួនស្រលាញ់និងដែលអាចដឹកនាំប្រទេសជាតិយើងមានសុខសន្តិភាពការអភិវត្តន៍រើកចំរើនដូចសព្វថ្ងៃ។

លោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាងបានមានប្រសាសន៍ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋដែលបានទទួលសៀវភៅស្នាក់នៅនេះហើយសូមថែរក្សារអោយបានល្អព្រោះ ថាវាមានសារសំខាន់ណាស់សំរាប់គ្រួសារយើងនិមួយៗក្នុងការប្រើប្រាស់តាមតំរ៉ូវការផ្សេងៗ។

លោកចៅសង្កាត់បន្តថាបើបងប្អូនណាមិនទាន់បានធ្វើសូមមកជួបលោកមេភូមិក៍ដូចជានគរបាលមណ្ឌលគេនិងប្រាប់ពីព័ត៌មានរាល់ឯក្សាពាក់ព័ន្ធយើងនិងបានធ្វើហើយ។លោកបានផ្តាំផ្ញើថាបើបងប្អូនប្រជាពលរដ្ឋក្នងសង្កាត់យើងមានបញ្ហាអ្វីដែលត្រូវអោយសង្កាត់ជួយដោះស្រាយនោះសូមទំនាក់ទំនង់មកលោកផ្ទាល់ឫលោកមេភូមិក៍ដូចជានគរបាលប៉ុស្តិ៍លោកនិងដោះស្រាយជួនភ្លាមដែលអាចធ្វើទៅបាន។

លោក សារឹម វុទ្ធី អធិការរងនគរបាលខណ្ឌ សែនសុខទទួលបន្ទុកស្ថិតិនិងអត្តសញ្ញាណប័ណ្ណបានអោយដឹងថាការចុះបើកយុទ្ធនាការប្តូសៀវភៅស្នាក់នៅនេះគឺធ្វើជួនប្រជាពលរដ្ឋនៅក្នុងខណ្ឌក៍ដូចសង្កាត់ទាំង៦ រហូតទាល់តែអស់ដោយឥតគិតថ្លៃ៕
ដោយ៖ តុង សីហា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print