កម្មករសុីឈ្នួលដាំដំឡូងមី យកកាំបិតបុ័ងតោអារកខ្លួនឯង សង្ឃឹមរស់តិចណាស់

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖  កម្មករសុីឈ្នួលដាំដំឡូងមីម្នាក់ យកកាំបិតមកអារកខ្លួនឯងហូរឈាមជោកពេញខ្លួន សង្ឃឹមរស់តិចណាស់ ក្រោយត្រឡប់មកផ្ទះមានស្ថានភាពស្រវឹង ។

តាមប្រភពបានឱ្យដឹងថា កម្មករម្នាក់នេាះមិនទាន់ស្គាល់អត្តសញ្ញាណ​នៅឡើយទេហើយបន្ទាប់ពីកើតហេតុម្ចាស់ចំការបានបញ្ជូនសង្គ្រោះបន្ទាន់ពីគ្រូពេទ្យមណ្ឌលសុខភាពអូរអាមភ្លាមៗផងដែរ។

ប្រភពព័ត៌មានបានឲ្យដឹងថា ហេតុការនេះបានកើតឡើងនៅព្រឹក ថ្ងៃសុក្រ ១២ រោចខែពិសាខឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅភូមិឆ្នែង ឃុំស្រែខ្ទុមស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ម្ចាស់ចំការដំឡូងមីបានប្រាប់ថា ជនរងគ្រោះខាងលើជាកម្មកររបស់គាត់តែមិនបានស្គាល់ឈ្មោះទេ ។ ម្ចាស់ចម្ការ ដំឡូងបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះនោះបានទៅចំការសុីឈ្នួលដាំដំឡូងមីឱ្យគាត់ ហើយបានវិល ត្រឡប់មកផ្ទះវិញមុនគេ រួចក៏ផឹកស្រាស្រវឹងតែមិនដឹងជាកើតរឿងអីទេស្រាប់តែជននេាះក៏យកកាំបិតមកអារករខ្លួនឯងតែម្តង។

ក្រោយកើតហេតុម្ចាស់ចំការក៏បានយករឺម៉កម៉ូតូដឹកទៅមន្ទីពេទ្យដើម្បីជួយសង្គ្រោះដែរតែគ្រូពេទ្យថាស្ថានភាពរបួសជនរងគ្រោះធ្ងន់ធ្ងរខ្លាំងណាស់​ មានសង្ឃឹមតិចតួច ហើយនៅម៉ោងប្រមាណមួយរសៀលថ្ងៃដដែលនេាះក្រុមគ្រួសារជនរងគ្រោះបានមកដល់មន្ទីរពេទ្យនិងបានដឹកជនរងគ្រោះតាមរថយន្តចេញទៅបាត់តែមិនដឹងថាទៅទីណានោះទេ? ៕  ដោយ:ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print