កម្លាំងចម្រុះបង្ក្រាបឈើម្រេញដេកចេញពីដែនជម្រកសត្វភ្នំឱរ៉ាល់៤៧កំណាត់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ ៖ ឈើប្រភេទម្រេញប្រមាណ៤៧កំណាត់ត្រូវបានកម្លាំងចម្រុះនិងជំនាញរដ្ឋបាលព្រៃឈើធ្វើការចុះបង្ក្រាបរឹបអូសយកទៅរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើថ្ពងខណះដែលក្រុមឈ្មួញដឹកយកពីក្នុងព្រៃមកលាក់ទុកប្រុងយកទៅលក់បន្ត។

ហេតុការណ៍ចុះបង្ក្រាបឈើដុលរបស់ក្រុមឈ្មួញ កាលពីវេលាម៉ោង២រសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចក្នុងព្រៃក្រោយភូមិវាលពន់ ឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

តាមសម្តីរបស់នគរបាលស្រុកថ្ពងបាននិយាយអោយដឹងថា កំលាំងនគរបាលស្រុក ចំនួន7នាក់ ដឹកនាំដោយអនុសេនីយ៍ឯក ចិល ចន្ថន អធិការរង សហការជាមួយកងរាជអាវុធហត្ថ និងជំនាញរដ្ឋបាលព្រៃឈើ បានចុះបង្ក្រាប់ការលួចស្តុកឈើខុសច្បាប់ នៅចំណុចខាងភូមិវាលពន់ ឃុំមនោរម្យ ស្រុកថ្ពង ដោយរកឃើញឈើខុសច្បាប់ទុកលាក់ក្នុងព្រៃចំនួន៤៧ដុំ  ប្រភេទឈើដុល(ម្រេញ)  ដែលក្នុងនោះ ម្ចាស់ឈើទី១-ឈ្មោះ គៀន ម៉ៅ ភេទប្រុសអាយុ៤១ឆ្នាំ និងទី2-ឈ្មោះ យ៉ាង រីនភេទប្រុស អាយុ៤២ឆ្នាំ​   ទាំង2នាក់នៅភូមិ ឃុំកើតហេតុខាងលើ ។

នគរបាលបន្តថាបន្ទាប់ពីកម្លាំងចម្រុះចុះបង្ក្រាបរួចមកដកហូតបានឈើទាំង៤៧ដុំ បានដឹកមកប្រគល់ឲ្យជំនាញរដ្ឋបាលព្រៃឈើសង្កាត់ ដែលមានស្នាក់ការនៅជិតសាលាស្រុកថ្ពង  នៅវេលាម៉ោង០០និង៥០នាទី​អាធ្រាត្រ ថ្ងៃដដែលនោះ។   ចំណែកម្ចាស់ឈើ គ្រាន់តែស្គាល់ឈ្មោះប៉ុណ្ណោះ ប៉ុន្តែមិន ស្ថិតនៅកន្លែងកើតហេតុនេះទេ ហើយក៏មិនបានឃាត់ខ្លួននោះដែរ។

បើតាមសម្តីរបស់មន្ត្រីជំនាញរដ្ឋបាលព្រៃឈើបាននិយាយអោយដឹងថាឈើទាំងអស់នេះគឺក្រុមឈ្មួញបានដឹកជញ្ជូនចេញមកពីតំបន់ជាំ ឆ្លងកាត់ទឹកដីគ្រប់គ្រងរបស់បរិស្ថាន ក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដែលមានលោក ខន សុខខុន ជានាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នេះតែម្តង មិនតែប៉ុណ្ណោះ លោកនាយក ខន សុខខុន បានបញ្ជាកូនចៅអោយនៅអង្គុយចាំយកលុយពីពលរដ្ឋដឹកអុស ធ្យូង និងក្រុមឈ្មួញដឹកបទល្មើសខុសច្បាប់ជាថ្នូរនិងការមិនចាប់ឃាតគោយន្ត និងរថយន្តផ្សេងៗ ប្រជាពលរដ្ឋសំណូមពរដល់រដ្ឋមន្ត្រីក្រសួងបរិស្ថានជួយពិនិត្យមើលទង្វើរបស់លោកនាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ផង បើបណ្តែតបណ្តោយតទៅទៀតព្រៃឈើនៅក្នុងខេត្តកំពង់ស្ពឺទាំងមូលច្បាស់ជារលាយហិនហោចជាក់ជាមិនខានឡើយ៕ សេនា សក្តិ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print