ពលរដ្ឋរងគ្រោះសង្ស័យពុលទឹកនៅស្រុកកែវសីមា៨៤នាក់ បានធូរស្រាលត្រឡប់ទៅផ្ទះវិញហើយ រកឃើញថាជាជំងឺផ្តាសាយធំ និងស្លុតស្មារតី

ចែករំលែក៖

ខេត្តមណ្ឌលគិរី ៖ ពលរដ្ឋប្រុសស្រីចំនួន៨៤នាក់ដែលបានរងគ្រោះដោយពុលទឹកនៅភូមិចំនួន២ក្នុងឃុំស្រែ ឈូក ស្រុកកែវសីមាខេត្តមណ្ឌលគិរីចាប់តាំងថ្ងៃពុធ១០រោចខែពិសាខឆ្នាំចសំរិទ្ទស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី៩ ខែឧសភាឆ្នាំ២០១៨រនោះមានអាការៈធម្មតាវិញហើយនិងបានត្រឡប់ ទៅលំនៅឋានវិញ ដែរនៅ ព្រឹកថ្ងៃសុក្រ ១២ រោចខែពិសាខឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនឹងថ្ងៃទី១១ខែឧសភាឆ្នាំ២០១៨។

ប្រភពពីក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មាននៅថ្ងៃព្រហស្បតិ៍១១រោចខែពិសាខឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី១០ខែឧសភាឆ្នាំ២០១៨ថាតាមរយៈនៃការអង្កេតស្រាវជ្រាវដោយក្រុមកាងារឆ្លើយតបបន្ទាន់នោះគឺអ្នកជំងឺមកពីភូមិខាងលើសំរាកព្យាបាលនៅមន្ទីរពេទ្យស្រុកស្នួលខេត្តក្រចេះមានចំនួន២៦ករណី(ស្រីមាន១០នាក់) ។ ករណីដែលមកសំរាកព្យាបាលជាករណីសង្ស័យថាជំងឺផ្តាសាយធំ និងបានធូរស្រាលហើយពួកគាត់ត្រឡប់ទៅមូលដ្ឋានវិញដែរ។

បន្ទាប់ពីបានទទួលការព្យាបាល២ទៅ៣ម៉ោងរហូតមកដល់ម៉ោង០៥ល្ងាចថ្ងៃទី១០ឧសភាក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាល បានចុះពិនិត្យនិងព្យាបាលជំងឺដល់ភូមិខាងលើចំនួន៥៨នាក់(ស្រី៣០នាក់)។

អ្នកជំងឺដែលបានមកពិនិត្យព្យាបាលសរុបចំនួន៨៤នាក់(ស្រី៤៧នាក់) មានតែ១១នាក់(ស្រី០៧នាក់)ទេដែលមានរោគសញ្ញាជំងឺផ្តាសាយធំ។ រីឯអ្នកជំងឺចំនួន៧៣នាក់ទៀតនោះដោយសារពួក គាត់មានអារម្មណ៍ខ្លាចនិងព្រឹត្តិការណ៍នៅក្នុងខេត្តក្រចេះក៏កើតមានបែបជាជំងឺស្រ៊ឺតផងនិងមានបញ្ហាសុខភាពផងដូចជាៈឈឺក្បាល រាគតិចតួច ឈឺពោះ ឬគ្រាន់តែវិលមុខឬទន់ ដៃទន់ជើងអស់កម្លាំងជាដើមហើយរោគសញ្ញាដែលថាពុលទឹកនោះរកមឹនឃើញឡើយ។

ក្រសួងសុខាភិបាលបានណែនាំឱ្យមានវិធានការបង្ការកុំឲ្យឆ្លងជំងឺផងដែរគឺៈឱ្យអ្នកដែលមានជំងឺផ្តាសាយត្រូវពាក់ម៉ាស់ឬក្រមាស្អាតនៅមាត់និងឧស្សាហ៍លាងដៃនិងសាប៊ូ ដើម្បីជៀសវាងឆ្លងទៅសមាជិកក្នុងគ្រួសារ។

អ្នកជំងឺផ្តាសាយឬក្អកកណ្តាសត្រូវយកកន្សែងឬក្រមាខ្ទប់មាត់ហាមដាច់ខាត កុំក្អកដាក់បាតដៃ ដែលអាចឆ្លងទៅអ្នកដទៃបានតាមតយៈការចាប់ដៃជាដើម និងនៅឲ្យឆ្ងាយពីអ្នកជំងឺយ៉ាងតិចមួយម៉ែត្រត្រូវលាងដៃនិងសាប៊ូមុនឬក្រោយពេលហូបបាយនិងបន្ទោបង់ លាងសម្អាតបន្លែផ្លែឈើមុនបរិភោគសម្អាតសម្ភារៈប្រើប្រាស់សម្រាប់ចម្អិនម្ហូបអាហារឲ្យបានត្រឹមត្រូវ និងចម្អិនអាហារឲ្យបានឆ្អិនល្អសាច់សត្វស្លាប និងស៊ុតទុកដាក់ចំណីអាហារឆ្អិននិងឆៅឆ្ងាយដាច់ពីគ្នាជាដើម។ ប្រសិនមានអាការៈខុសប្លែកពីធម្មតាត្រូវស្វែងរកការព្យាបាលនៅមណ្ឌលសុខភាពឬមន្ទីរពេទ្យដែលនៅជិតផ្ទះបំផុត។

ករណីផ្ទុះជំងឺដែលសង្ស័យថាពុលទឹកនេះ វិជ្ជបណ្ឌិតប៊ុន សួរ ប្រធានមន្ទីរសុខា ភិបាល ខេត្តមណ្ឌលគិរីនិងក្រុមកាងារគ្រូពេទ្យបានបន្តនៅចាំតាមដានអាការៈអ្នកជម្ងឺរហូតដល់ព្រឹកថ្ងៃ១១ឧសភានេះ។

លោកថាអ្នកជម្ងឺទាំងអស់៨៤នាក់បានជាសះស្បើយនិងបានត្រឡប់ទៅផ្ទះវិញអស់ហើយដែរ ៕  ដោយៈជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print