អធិការបតីអាល្លឺម៉ង់៖ អឺរ៉ុបត្រូវតែបញ្ឈប់ការពឹងផ្អែកលើអាមេរិក

ចែករំលែក៖

អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានបញ្ជាក់ថា ដល់ពេលដែលអឺរ៉ុបចាំបាច់ត្រូវតែឈប់ពឹងផ្អែកទៅលើ អាមេរិកហើយ។

លោកស្រី Merkel បានបញ្ជាក់កាលពី ថ្ងៃទី១០ ខែឧសភាថា «អាមេរិក មិនអាច ការពារអឺរ៉ុប ទៀតឡើយ យើងចាំបាច់ត្រូវតែក្តោបក្តាប់វាសនាដោយខ្លួនឯង ទាំងនោះជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នាដើម្បីអនាគត។

ការលើកឡើងខាងលើរបស់អធិការ អាល្លឺម៉ង់ នេះត្រូវបានសមាជិកព្រឹទ្ធសភា រុស្ស៊ី លោក Alexei Pushkov បញ្ជាក់ថា ការអំពាវនាវរបស់លោកស្រីមែរគែល មានលក្ខណៈបដិវត្តន៍ទៅលើទំនាក់ទំនង រវាងអាមេរិកនឹងអឺរ៉ុប ។

បើទោះបីក្នុង វិស័យសេដ្ឋកិច្ច ឬក៏យោធា ទំនាក់ទំនង អាមេរិក-អឺរ៉ុប ពិបាក់នៅក្នុងការបញ្ឈប់ពឹងផ្អែកលើអាមេរិក។
លើសពីនេះទៅទៀត អាមេរិក បានទទួលខុសត្រូវលើការចំណាយរហូតដល់ទៅ ៧០ភាគរយ ដល់សម្ពន្ធមិត្តយោធាណាតូ ទាំងនោះហើយបានជាការអំពាវនាវរបស់លោកស្រីមែរគែលពិបាកក្នុងការសម្រេច។ លោក Pushkov បញ្ជាក់ថា «អ្នកណាជា អ្នកចាយលុយ អ្នកនោះមានសិទ្ធិសម្រេច ល្បែងលេងគ្រប់យ៉ាង»។

ពាក់ព័ន្ធនឹងការដកកិច្ចព្រមព្រៀង បរមាណូជាមួយអីុរ៉ង់ ត្រូវបានក្រុមអ្នក វិភាគលើកឡើងថា គឺជាជំហានដំបូងនៃ ការអនុវត្តផែនការរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការផ្លាស់ប្ដូររបបដឹកនាំនៅអុីរ៉ង់ ដោយ ប្រើប្រាស់សេណារីយ៉ូ ដែល អាមេរិកធ្លាប់ បានធ្វើនៅអុីរ៉ាក់ ហើយវាពិតជាសុបិន អាក្រក់ ដែលអាចក្លាយជាពិត ដូចនៅ ប្រទេសអុីរ៉ាក់។ នេះបើតាមការវិភាគរបស់ លោក សាមី រ៉ាម៉ាដានី (Sami Ramadani) អ្នកជំនាញល្បីឈ្មោះមួយរូបខាងនយោបាយ នៅតំបន់មជ្ឈិមបូព៌ា។

លោក Sami Ramadani កត់សម្គាល់ បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន Russian Today ក្រោយទីក្រុង វ៉ាស៊ីនតោន សម្រេចចិត្តដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអុីរ៉ង់ កាលពីឆ្នាំ ២០១៥។ លោក Ramadani បានលើក ឡើងដូច្នេះថា «បើសិនជាគេស្ដាប់យ៉ាង យកចិត្តទុកដាក់នូវអ្វីដែលលោក ត្រាំ បាន និយាយ ជាការពិតណាស់សហរដ្ឋអាមេរិក មិនមែនត្រឹមតែចង់ដកខ្លួនចេញពីកិច្ចព្រមព្រៀងប៉ុណ្ណោះទេ ប៉ុន្តែវាបានបង្ហាញពីការគំរាមផ្លាស់ប្ដូររបបដឹកនាំនៅអុីរ៉ង់។ម្យ៉ាង វិញទៀត អ្នកអាចសង្កេតបានថា ពាក្យ សម្តីលោក ត្រាំ បានប្រើវាហាក់ដូចគ្នាទៅនឹងអ្វីដែលអតីតប្រធានាធិបតីអាមេរិក លោក ចច ដាប់ប៊ែល យូប៊ូស បានថ្លែងនៅមុនសហរដ្ឋអាមេរិកសម្រេចចិត្តចូលឈ្លានពានប្រទេសអុីរ៉ាក់កាលពីឆ្នាំ២០០៣ ក្រោម លេសថា ទីក្រុងបាដាដរបស់ លោក សាដាម ហ៊ូសេន មានលាក់អាវុធនុយក្លេ អ៊ែរ»។

អ្នកជំនាញរូបនេះបន្ថែមទៀតថា សហរដ្ឋអាមេរិកចង់បានសម្បទានច្រើនបំផុតពីអុីរ៉ង់ ពាក់ព័ន្ធកិច្ចព្រមព្រៀងនុយ ក្លេអ៊ែរអុីរ៉ង់ ខណៈទីក្រុងវ៉ាស៊ីនតោនខ្លួនឯង នៅតែ ចិញ្ចឹមចិត្តបង្កអស្ថិរភាព និងផ្លាស់ប្ដូររបប ដឹកនាំនៅអុីរ៉ង់។ «ខ្ញុំគិតថា អុីរ៉ង់នឹងមិន ផ្ដល់សម្បទានតាមអាមេរិកត្រូវការនោះទេ។ អុីរ៉ង់បានអះអាងថា មិនដែលមាន គម្រោងផលិតអាវុធនុយក្លេអ៊ែរឡើយ និងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលបានចុះហត្ថលេខាជា មួយប្រទេសមហាអំណាចទាំង ៥ បូកមួយ (សហរដ្ឋអាមេរិក ចិន បារាំង អង់គ្លេស និងរុស្ស៊ី បូកអាល្លឺម៉ង់)៕ ម៉ែវសាធី


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print