ឃាត់ខ្លួនជនសង្ស័យ៥នាក់លក់ផលិតផលប្រដាប់ភេទបុរស និងស្រ្តីសិប្បនិម្មិតរួមទាំងថ្នាំសំរើប

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យប្រុស-ស្រី ចំនួន៥នាក់ លួចលក់ផលិតផលអវៈយវៈភេទបុរស និងស្រ្តី រួមនិងថ្នាំសម្រើបផ្សេងៗ ដោយមិនមានច្បាប់អនុញ្ញាតត្ឬូវបានកម្លាំងអាវុធហត្ថការិយាល័យបទល្មើសជួញដូរមនុស្ស នៃមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថរាជធានីភ្នំពេញឃាត់ខ្លួន នៅព្រឹកថ្ងៃទី១០​ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្ទះលេខ៤៨៥ ក្រុម១៥ភូមិ ភ្នៀត សង្កាត់ ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយមានការសហការពីប្រធានភូមិ ចៅសង្កាត់ និងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ។

មន្ដ្រីអាវុធហត្ថរាជធានីភ្នំពេញ បានឲ្យដឹងថា ជនសង្ស័យប្រុស-ស្រី ទាំង៥នាក់ រួមមាន៖

១៖ ឈ្មោះ សម្បត្តិ សំបូរ ហៅរ៉េម ជនជាតិខ្មែរ ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅភូមិថ្មដា សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ
២៖ ឈ្មោះ ប៊ុន ឌីណា ហៅពៅ ជនជាតិខ្មែរ ភេទប្រុស អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៨៥ ក្រុម១៥ ភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
៣៖ ឈ្មោះ រឿន ចិត្ត ហៅវិចិត្ត ជនជាតិខ្មែរ ភេទប្រុស អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះលេខ៤៨៥ ក្រុម១៥ ភូមិភ្នៀត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
៤៖ ឈ្មោះ យ៉ុង ស្រីណេ ហៅអាណេ ជនជាតិខ្មែរ ភេទស្រី អាយុ១៦ឆ្នាំ ស្នាក់នៅបន្ទប់ជួល ក្រោយផ្សារស្ទឹងមានជ័យ ផ្លូវបេតុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ
៥៖ ឈ្មោះ ឌុច ចាន់ឌី ហៅស្នា ជនជាតិខ្មែរ ភេទប្រុស អាយុ២៤ឆ្នាំ ស្នាក់នៅបន្ទប់ជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

យ៉ាងណា ជនសង្ស័យប្រុស-ស្រី ទាំង៥នាក់នេះ ត្រូវបានកម្លាំងសមត្ថកិច្ច បញ្ជូនទៅកាន់ការិយាល័យជំនាញ ដើម្បីអនុវត្តតាមនីតិវិធី៕ ប្រាថ្នា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print