មនុស្ស៧នាក់ទៀតហើយ មានអាការក្អួតចង្អោរ និងរាករហូតដល់សន្លប់សង្ស័យពុលបង្អែមសង់ខ្យាដាក់ធូរ៉េន

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ ​៖ មនុស្ស​ប្រុស-​ស្រី​ចំនួន៥​នាក់ មាន​អាការធ្ងន់ និង​២​នាក់​ទៀត​មាន​អាការស្រាល​ បន្ទាប់ពី​បរិភោគ​បង្អែម​ បាយដំណើប​សង់ខ្យា ​បាន​រយៈពេល​១​ម៉ោង ​ទៅ​២ម៉ោង ​ស្រាប់តែ​មាន​អាការ​ក្អួតចង្អោរ ​និង​រាក ហើយ​អ្នកខ្លះ​រហូតដល់​សន្លប់ ​​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យបង្អែកស្រុក​អន្លង់វែង​។

តាម​របាយការណ៍​សម​ត្ថ​កិច្ច​បានឲ្យដឹងថា ជនរងគ្រោះ​ដែល​មាន​អាការក្អួតចង្អោរ​ និង​រាក​ធ្ងន់ធ្ងរ ដែល​បាន​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​អន្លង់វែង ​កាលពី​វេលា​ម៉ោង៨និង​៤៥​នាទីយប់​ ថ្ងៃទី​១០​ ខែឧសភា ឆ្នាំ​២០១៨ ​ស្ថិតនៅ​ភូមិ​អូរ​តា​ម៉េង ឃុំ​-​ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ​មាន​ចំនួន៥​នាក់​ មាន​អាការ​ធ្ងន់ធ្ងរ​ ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​រង់​ចាំ​ការ​តាមដាន​ពី​ក្រុមគ្រូពេទ្យ ​ដោយឡែក​មនុស្ស២​នាក់​ទៀត ​ដែល​មាន​អាការ​ស្រាល​ បាន​វិលត្រឡប់​ទៅ​លំនៅឋាន​ទាំងយប់​ ។

សមត្ថកិច្ច​ បញ្ជាក់ថា ជនរងគ្រោះ​ភាគច្រើន​សុទ្ធតែជា​កុមារ វ័យ​ជំទង់ ​និង​មនុស្ស​ចាស់​ម្នាក់​ប៉ុណ្ណោះ ទី​១​ឈ្មោះ ឡុង ប៊ុន​ថេ​ង ភេទ​ប្រុស អាយុ ៣៨​ឆ្នាំ មុខរបរ​ធ្វើស្រែ, ​ទី​២​ឈ្មោះ ហេង រតនា ភេទ​ប្រុស ​អាយុ១៥​ឆ្នាំ​ ជា​សិស្ស, ទី​៣​ឈ្មោះ ហេង សុ​ផា​រី ភេទ​ស្រី ​អាយុ​១២​ឆ្នាំ, ទី​៤​ ឈ្មោះ ហេង វេស​នា ភេទ​ប្រុស ​អាយុ៣​ឆ្នាំ និង​ទី​៥ ​ឈ្មោះវិញ ស្រី​នាង ​ភេទ​ស្រី​ អាយុ​៦​ឆ្នាំ អ្នក​ទាំងអស់​រស់នៅ​ភូមិ​ ឃុំ​ កើតហេតុ​ខាងលើ ​។

តាម​ការរៀបរាប់​ពី​ឈ្មោះ ឡុង ប៊ុន​ថេ​ង បានឱ្យដឹងថា ​ប្រពន្ធ​របស់ខ្លួន​បាន​ទិញ​ បង្អែម​បាយដំណើប​សង់ខ្យា​ ដែល​មាន​រស់ជាតិ​ធូរ៉េន ដាក់​ពង​ទាខ្ទិះ​ដូង ​ដែល​គេ​លក់​តាម​ម៉ូតូ​ចល័ត​ នៅមុខ​ផ្សារ​អន្លង់វែង ​កាលពី​ល្ងាច​ថ្ងៃទី​១០​ ខែឧសភា ឆ្នាំ​២០១៨ ហើយ​យក​ទៅ​ហូប​នៅផ្ទះ​ នៅឯ​ភូមិ​អូរ​តា​មេ​ង ឃុំ​-​ស្រុក​អន្លង់វែង​ ក្រោយពី​ហូប​រួច រយៈពេល​ប្រហែល​ជាមួយ​ម៉ោង​ ទៅ​ពីរ​ម៉ោង​ ក៏មាន​អាការក្អួតចង្អោរ ​និង​រាក​ គ្រប់​អ្នក​ដែល​បាន​ហូប ​ហើយ​ក្មេង​តូចៗ ​បាន​សន្លប់​ទាំងអស់ ​ដោយមាន​ការ​សង្ស័យ អាច​បណ្តាល​មកពី​បង្អែម​សង់ខ្យា​ ក៏​ពឹង​អ្នកជិតខាង​នាំទៅ​មន្ទីរពេទ្យ​តែម្តង​ ។

តាម​ការ​បញ្ជាក់​ពី​លោកឡុង​ ប៊ុន​ថេ​ង ​បាន​បញ្ជាក់​ប្រាប់​តាម​ទូរស័ព្ទ​នៅ​វេលា​ម៉ោង១​រសៀល ថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ឲ្យដឹងថា​ ជនរងគ្រោះ​ទាំង ៥​នាក់​ បាន​មាន​អាការធូរស្រាល​ជា​ធម្មតា​វិញ​ ហើយ​គ្រូពេទ្យ​អាច​ឲ្យ​វិលត្រឡប់​ទៅផ្ទះ​វិញហើយ ៕ ប៉ែន នួន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print