ឡានអ្នកធំស្លាកលេខ រដ្ឋាភិបាល 2. 268 បើកបុកម៉ូតូបណ្តាលឲ្យបុរសម្នាក់របួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ នារីវ័យក្មេងម្នាក់បើករថយន្តទំនើបខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុកម៉ូតូ បើកដោយបុរសម្នាក់បំរុងបត់ត្រឡប់ក្រោយ បណ្ដាលឲ្យរងរបួសធ្ងន់​ ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលកាលវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ នៅមុខ​រ៉េងក្លឹប តាមបណ្ដោយផ្លូវជាតិលេខ២ ស្ថិតក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមសាក្សីនៅកន្លែងកើតហេតុបានឲដឹងថា ដំបូងឡើយគេឃើញនារីវ័យក្មេងម្នាក់បើករថយន្តសេរីទំនើបម៉ាកឡង់គ្រីស័រ ពណ៌ខ្មៅពាក់ស្លាកលេខ.រដ្ឋាភិបាល 2. 268 បើកបរពីជើងទៅត្បូងក្នុងល្បឿនលឿនល្មម ខណៈមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូគូបមូល ពណ៌ស្លែ ពាក់ស្លាកលេខសខ្មៅមើលមិនឃើញលេខ ដែលជិះដោយបុរសម្នាក់ស្របគ្នា និងបំរុងបត់ក្រោយ យ៉ាងពេញទំហឹង បណ្ដោលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់ ឯរថយន្ត និងម៉ូតូរងការខូចខាតតិចតួច ហើយភ្លាមៗជនរងគ្រោះត្រូវបានរថយន្តសាម៉ុយដឹកយកទៅព្យាបាលនៅឯមន្ទីរពេទ្យ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានចុះមកដល់កន្លែងកើតហេតុ និងបានវាស់វែងយករថយន្តបង្ក និងម៉ូតូរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕ ភារ៉ា ដង្កោ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print