កម្លាំងកងរាជអាវុធហត្ថបង្ក្រាបរថយន្តយីឌុបដឹកឈើពេញ១គ្រឿងប្រគល់ឲ្យមន្រ្តីបរិស្ថាន

ចែករំលែក៖

ខេត្តពោធិ៍សាត់ ៖ កម្លាំងកងរាជអាវុធហត្ថមូលដ្ឋានស្រុកវាលវែង ទទួលបទបញ្ជា ថ្នាក់លើបង្ក្រាបរថយន្តយីឌុប ១គ្រឿង ផ្ទុកឈើពេញប្រៀបកំពុងចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៥៥ ប្រគល់ឲ្យមន្រ្តីបរិស្ថាន(ទីចាត់ការដែនជំរកសត្វព្រៃភ្នំសំកុស)បន្តនីតិវិធី។

ប្រតិបត្តិការខាងលើធ្វើឡើងនៅវេលាម៉ោង៧ និង៣០នាទីព្រឹកថ្ងៃសៅរ៍ ១៣រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ស្ថិតក្នុងភូមិ.ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក វរសេនីយ៍ត្រី ពុធ ប៊ុនឈឿន មេបញ្ជាការមូលដ្ឋានកងរាជអាវហត្ថស្រុកវាលវែងបានឲ្យដឹងថា រថយន្ត១គ្រឿង ដែលផ្ទុកឈើពេញកំពុងចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៥៥ត្រូវបានបង្រ្កាបម៉ាក ហ៊ីយ៉ាន់ដាយ (អត់ស្លាកលេខ) យីឌុបប្រភេទភ្លៅ៥ ពណ៌ស លាយពណ៌ផ្ទៃមេឃ ។

លោក មេបញ្ជាការមូលដ្ឋានស្រុកវាលវែងបន្តទៀតថា ចំពោះវត្ថុតាងត្រូវបានបង្រ្កាបទាំងរថយន្តទាំងឈើ បាននាំដល់(ទីចាត់ការដែនជំរកសត្វព្រៃភ្នំសំកុស)ហើយ ហើយកំពុងបន្តនីតិវិធីនៅឡើយ ៕ ប៉ឹម ពិន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print