សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាជាងភ្លើងម្នាក់ពាក់ពន្ធ័ករណីរំលោភក្មេងស្រីអាយុ១៣ឆ្នាំ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឃាត់ខ្លួនជនសង្ស័យបុរសម្នាក់ជាជាងភ្លើង នៅវេលាម៉ោង១១ព្រឹក ថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ តាមពាក្យបណ្ដឹងរបស់ស្ត្រីជាម្ដាយ ដោយចោទប្រកាន់ថា បានរំលោភកូនស្រីគាត់មិនទាន់គ្រប់អាយុនៅក្នុងផ្ទះសំណាក់មួយកន្លែងយីហោមហាលាភ បន្ទប់លេខ ១០២ ស្ថិតក្នុងភូមិ ស្វាយរៀង សង្កាត់ ស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងបានបង្ហើបប្រាប់កាសែតនគរវត្តថា បុរសសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះនាង​ ស៊ីណាត អាយុ ២៥ ឆ្នាំ មុខរបរ ជាងភ្លើង រស់នៅភូមិស្វាយ សង្កាត់ ចេកក្រុងស្វាយរៀង។

ចំណែកក្មេងស្រីរងគ្រោះមិនទាន់គ្រប់អាយុមានឈ្មោះឥ. ស.ផ.ម. អាយុ ១៣ ឆ្នាំ ។

សមត្ថកិច្ចនគរបាលបានបន្ថែមទៀតថា នៅថ្ងៃសុក្រ ១២រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨ វេលាម៉ោង១១និង១៥នាទីព្រឹក ថ្ងៃមានស្ត្រីឈ្មោះ រាជ សាបាន អាយុ ៣៧ ឆ្នាំមុខរបរកសិករ រស់នៅភូមិ ព្នៅ ឃុំ តាសួស ស្រុកស្វាយជ្រំត្រូវជាម្ដាយ ព្រមទាំងបាននាំកូនស្រីខ្លួន មករាយការណ៍ដាក់ពាក្យបណ្ដឹងដោយប្តឹង ឈ្មោះ នាង​ ស៊ីណាត ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ ជាងភ្លើង រស់នៅភូមិស្វាយ សង្កាត់ ចេក ក្រុងស្វាយរៀង ថាបាននាំកូនស្រីរបស់ខ្លួន ទៅដេកនៅផ្ទះសំណាក់មហាលាភបន្ទប់លេខ ១០២ ស្ថិតក្នុងភូមិ ស្វាយរៀង សង្កាត់ ស្វាយរៀង រួចក៏បានចាប់រំលោភ បានសម្រេច។

ក្រោយពីសមត្ថកិច្ចទទួលបានពាល្យបណ្ដឹង សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានស្រាវជ្រាវហើយក៏បានហៅជនសង្ស័យឈ្មោះ នាង ស៊ីណាត ដែលពាក់ព័ន្ធក្នុងរឿងនេះ មកសួរនាំពីដំណើររឿង។

បន្ទាប់មកជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា ខ្លួនបានស្រឡាញ់គ្នាជាមួយកុមារីរងគ្រោះយូរខែហើយ ហើយរហូតដល់ថ្ងៃទី ១១ ឧសភា ២០១៨ ម៉ោង ១១យប់ ខ្លួនក៏បាននាំកុមារីនេះ ទៅដេករួមភេទនៅផ្ទះសំណាក់មហាលាភបន្ទប់លេខ ១០២ ប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យឃាត់ខ្លននៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀងចាត់ការបន្តតាមច្បាប់ ៕ យឹម សុថាន

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print