មនុស្សម្នាក់ស្លាប់និងម្នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការគ្រោះថ្នាក់ចរាណ៍

ចែករំលែក៖

ប៉ោយប៉ែត ៖ មនុស្សម្នាក់បានស្លាប់នៅកន្លែងកើតហេតុ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ក្នុងហេតុការគ្រោះថ្នាកចរាចរណ៏រវាងម៉ូតូបុកម៉ូតូនៅថ្ងៃអាទិត្យ ១៤រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនិងថ្ងៃទី១៣ ខែឩសភា ឆ្នាំ២០១៨ វេលាម៉ោង ០៧និង ០០នាទី លើក្រាលកៅស៊ូ ត្រង់ចំណុចខាងមុខរោងចក្រអូរនាង ប្រហែល១០០០ម៉ែត្រ
ស្ថិតក្នុងភូមិអូរឬស្សី សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

សពរងគ្រោះមានឈ្មោះគុជ សារ៉ាត់ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកម្មករ(ស្លាប់) រស់នៅក្នុងភូមិអូរនាងសង្កាត់ផ្សារកណ្តាល ចំណែកម្នាក់ទៀតរងរបួសធ្ងន់មិនស្គាល់អត្តសញ្ញាណ ក្រោយកើតហេតុសាច់ញ្ញាតិដឹកទៅសង្គ្រោះនៅមន្ទីពេទ្យ។

សមត្ថកិច្ចជម្នាញបញ្ជាក់ថា::មុនកើតហេតុមានមួយ គ្រឿងម៉ាកវេវពណ៏ខ្មៅ ពុំមានស្លាកលេខ បើកបរដោយឈ្មោះ គុជ សារ៉ាត់ ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរកម្មករ រស់នៅក្នុងភូមិអូរនាងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័ បើកបរពីលិចទៅកើត លុះបើកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូ០១គ្រឿងម៉ាកហុងដាឃ្លីច ពណ៏ក្រហម ពាក់ស្លាកលេខ បន្ទាយមានជ័យ 1I-3066 មិនស្គាល់អត្តសញ្ញាណអ្នកបើកបរបើកបរពីកើតទៅលិច(ច្រាសទិសគ្នា) រួចបុកនិងម៉ូតូខាងលើគ្រោះថ្នាក់តែម្តង ។

ម៉ូតូទាំងពីគ្រឿងខួចខាតធ្ងន់ធ្ងរក្រោយពីកម្លាំងជម្នាញរបស់អធិការក្រុងប៉ោយប៉ែតវាសវែងរួចរាល យកទៅរក្សាទុកអធិការដ្ធានរងចាំដោះស្រាយតាមផ្លូវច្បាប់។រីឯសពរងគ្រោះបានប្រគល់ឲ្យសាច់ ញ្ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីយ៏។វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print