មនុស្ស២នាក់ស្លាប់នៅកន្លែងកើតហេតុនិង៥នាក់ទៀតរងរបួសធ្ងន់ស្រាលដោយសារន្ទះបាញ់

ចែករំលែក៖

ប៉ោយប៉ែត:យ៉ាងហោចណាស់មនុស្ស២នាក់បានស្លាប់នៅកន្លែងកើតហេតុនិង៥នាក់ទៀតរងរបួសធ្ងន់ស្រាល់ដោយសារន្ទះបាញ់២កន្លែងផ្សេងគ្នាកាលពីរសៀលថ្ងៃទី១៣ខែឧសភាឆ្នាំ២០១៨។

លោកលីវ គុណអធិការងសេនាធិការស្រុកថ្មពួកមានប្រសាសន៏តាមទូរសព្ទថាហេតុការទី១នៅភូមិបន្ទាយឆ្មារឃុំបន្ទាយឆ្មារស្រុកថ្មពួកខេត្តបន្ទាយមានជ័យ ចំណែកករណីទី២នៅភូមិត្បែងឃុំត្បែងស្រកបន្ទាយអំពិលខេត្តឧត្តមានជ័យជាប់ព្រំប្រទល់ស្រុកបន្ទាយឆ្មារ។

ចំណែកជនរងគ្រោះទី១មានឈ្មោះប៉ាវ សារ៉ាន់ភេទប្រុសអាយុ៣៧ឆ្នាំរងរបួសធ្ងន់ជាមន្តី្រប៉ុស្ដ៏រដ្ឋបាលបន្ទាយឆ្មារ/ជនជនរងគ្រោះ ២ឈ្មោះរឿន ផល្លីភេទប្រុសអាយុ២៧ឆ្នាំ   (របួសស្រាល)ជាមន្រ្តីបិតិកភណ្ឌ័ប្រាសាទបន្ទាយឆ្មារ។លោកថាកម្លាំងសមត្ថកិច្ចទាំងពីនាក់នេះមុនកើតហេតុពួកគាត់យាមប្រតិភូនៅមុខប្រាសាទបន្ទាយឆ្មារ ពេលមេឃភ្លៀងនិងខ្យល់ពួកគាត់ចូលជ្រកក្នុងកញ្ចុះប៉ុស្ដ៏យាមក្រោមដើមអំពិលនៅបរិវេណប្រាសាទបន្ទាយឆ្មារក៏រន្ទះបាញ់ដើមអំពិលឆ្លងចរន្តបណ្ដាលអោយរងរបួសធ្ងន់ ត្រូវបញ្ជូនមកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក។

លោកបញ្ជាក់ថា:ចំណែកមនុស្ស៥នាក់ក្នុងចំណោម២នាក់បានស្លាប់នៅកន្លែងកើតហេតុនៅភូមត្បែឃុំត្បែងស្រុកបន្ទាយអំពិលខេត្តឧត្តមានជ័យជាព្រំប្រទល់ស្រុកបន្ន្ឆ្មារខេត្តបន្ទាយមាន ដោយមុនកើតហេតុបុរសទាំង៥នាក់នោះមកភ្ជួរដីស្រែចំណុចភូមិខាងលើពេលមេឃភ្លៀងពួកគាត់បានដើរទៅជ្រកក្រោមដើមឈើរន្ទះបាញ់ដើមឈើបណ្ដាលឲ្យត្រូវពួកគាត់២នាក់ស្លាប់នៅនិងកន្លែងចំណែក៣នាក់ទៀតរងរបួសធ្ងននិងស្រាល។ក្រោយកើតហេតុរថយន្តបង្អែកស្រុកថ្មពួកដឹកមកសង្គ្រោះរីឯសព២នាក់ត្រូវសាច់ញ្ញាតិដឹកទៅធ្វើបុណ្យ។វណ្ណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print