តំណាងលោកអូស្មាន ហាស្សាន់៖ ចុះចែកធុងចំរោះទឹកស្អាត ១៥០ធុង ជូនប្រជាពលរដ្ឋទីទាល់ក្រ ១៥០ គ្រួសារ នៅស្រុកទឹកឈូ ខេត្តកំពត

ចែករំលែក៖

ខេត្ត​កំពត៖ តំណាង លោកអូស្មាន ហាស្សាន់ ដឹកនាំដោយលោកលី សារី សមាជិកព្រឹទ្ធសភា និងលោក ម៉ាត់ សេត អនុប្រធានគណចលនាសាស និក ឥស្លាមគណបក្សប្រជាជនកម្ពុជាខេត្តកំពត សហការជាមួយសប្បុរសជនមកពី ប្រទេសសឹង្ហបូរី បាននាំយកធុងចំរោះទឹកស្អាត១៥០ ធុង ចែកជូនប្រជាពលរដ្ឋទីទាល់ក្រីក្រចំនួន ១៥០គ្រួសារ ដោយឥតគិតថ្លៃ មកពីសង្កាត់អណ្តូងខ្មែរ ក្រុងកំពត និងឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត កាលថ្ងៃអាទិត្យ ១៤ រោច ខែពិសាខ ឆ្នាំចសំរឹទ្ធិសក័ ព.ស ២៥៦២ ត្រូវនិងថ្ងៃទី១៣ ពិសាខ ឆ្នាំ២០១៨ ។

កម្មវិធីនេះបានប្រារព្ធធ្វើនៅក្នុងបរិវេណវិហារឥស្លាមភូមិទទឹងថ្ងៃ ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត ដោយមានការចូលរួមពី លោកលី សារី សមាជិកព្រឹទ្ធសភា តំណាង អូស្មាន ហាស្សាន់ និងលោក ម៉ាត់ សេត អនុប្រធានគណចលនាសាសនិក ឥស្លាមគណ បក្សប្រជាជនកម្ពុជាខេត្តកំពត ។

នៅក្នុងពិធីសំណេះសំណាល និងចែងធុក ចំរោះទឹកស្អាតនេះ លោក ម៉ាត់ សេត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនមកពីប្រទេសសឹង្ហបុរី ដែលបាន នាំយកនូវអំណោយសប្បុរសធ៏ម ជាសម្ភារៈ ធុងចំរោះទឹកស្អាត និងសម្ភារៈប្រើប្រាស់ជាច្រើនទៀត ដោយ បានសហការយ៉ាងល្អជាមួយ យុវជន CMYA ខេត្តកំពត និងតែងតែឆ្លើយតបរាល់សំណូមពរ របស់ក្រុមយុវជន ក្នុងការ ស្នើសុំក្នុងកិច្ចការ មនុស្សធម៌នាពេលកន្លងមក ក៏ដូចជាបច្ចុប្បន្ន និងទៅអនាគត។

ដោយប្រទេស កម្ពុជាក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ពិសេសក្រោមការ ដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណ បក្សប្រជាជន និងជាអគ្គមគ្គុទ្ទេសដ៏ឆ្នើមរបស់កម្ពុជា ធ្វើអោយប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាព មានការអភិវឌ្ឍយ៉ាងឆាប់រហ័ស លើគ្រប់វិស័យ ទាំងវិស័យអាណាចក្រ និងពុទ្ធ ចក្រ ។

ជាមួយគ្នានេះ លោក ម៉ាត់ សេត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានចូលរួមក្នុងកម្មវិធីនេះទាំងអស់ត្រូវបន្តថែរក្សាសន្តិភាពអោយបាន១០០% និងត្រូវត្រៀមលក្ខណៈអោយបានគ្រប់គ្រាន់ក្នុងការចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលនឹងប្រព្រឹតទៅនាថ្ងៃអាទិត្យទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ។

ក្នុងឱកាសនោះលោកលី សារី សមាជិកព្រឹទ្ធ សភា ក៏បានថ្លែងអំណរគុណចំពោះប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន ជានាយក រដ្ឋមន្ត្រីដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ មន្ត្រីរាជការ កម្មករ គ្រប់លំដាប់ថ្នាក់ ។ដោយការដឹកនាំប្រកបដោយព្រហ្មវិហារធម៌របស់សម្តេចតេជោ ទើបធ្វើ អោយសង្គមជាតិមានសន្តិភាព ពេញលេញ ប្រជាពលរដ្ឋរស់នៅដោយស្មើរភាពគ្នា មានការគោរពសិទ្ធិ ។

លោកបន្ដថា៖ ក្នុងនាមថ្នាក់ដឹកនាំទទួលបន្ទុក រួម មើលការខុស​ ត្រូវលើមុស្លិមនៅកម្ពុជា យើងខ្ញុំសូមពាំនាំ ភាពជោគជ័យលើគោល នយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលរក្សាបាននូវស្ថេរភាព សន្តិភាព ការធ្វើសុខដុមនីយកម្ម ដោយជោគជ័យអស់រយៈពេលជិត៤០មករបស់កម្ពុជា ហើយ សូមសង្កត់ថា រាជរដ្ឋាភិបាលកម្ពុជា គឺបានផ្តោតសំខាន់ បំផុតទៅលើគោលនយោបាយសុខដុមបនីយកម្មនេះជាចម្បង ព្រោះវាជាកត្តានាំមុខ មួយ ដែលញាំងឲ្យកម្ពុជា ដែលមានអ្នកគោរព សាសនាផ្សេងៗ ចាប់ ដៃគ្នា បានឈានដល់ កម្រិតអភិវឌ្ឍន៍ ការរីកចម្រើន និងត្រូវបានឆាកអន្តរជាតិគេ ទទួលស្គាល់ និងកោតសរសើរដល់កម្ពុជារហូត ៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print