ឃាត់ខ្លួនជនសង្ស័យប្រុសស្រីពីរនាក់ ពាក់ព័ន្ធការជួញដូរថ្នាំញៀន នៅក្រុងបានលុង

ចែករំលែក៖

ខេត្តរតនគិរី ៖ កំលាំងជំនាញប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី សហការជាមួយកំលាំងអធិ ការដ្ឋាននគរបាលក្រុងបានលុង និងកំលាំងអធិការដ្ឋាននគរបាលស្រុកវើនសៃ ដឹកនាំដោយលោកហាក់ហ៊ាន់ព្រះរាជអាជ្ញារងអមដេាយលេាក ជា ចាន់លីណា ជាក្រឡាបញ្ជីនៃអយ្យការអមសាលាដំបូងខេត្តរតនៈគិរីបានធ្វេីការចុះបង្ក្រាបជាក់ស្តែង ក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

ការចុះបង្ក្រាប់នេះធ្វើឡើងនៅវេលាម៉ោង១៤.០០នាទីពេលរសៀលថ្ងៃអាទិត្យ ១៤ រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ខែឧសភាឆ្នាំ២០១៨ត្រង់ចំណុចផ្ទះជួលស្ថិតនៅភូមិថ្មីសង្កាត់ឡាបានសៀកក្រុងបានលុង ខេត្តរតនគិរី ។

បន្ទាប់ពីមានការចង្អុលបង្ហាញពីឈ្មោះ សាន ស៊ីម ហៅមុំ ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណេីតនៅភូមិទួលព្រះឃ្លាំងឃុំទួលព្រះឃ្លាំងស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម ទីលំនៅបច្ចុប្បន្ន ភូមិ វ៉ង ឃុំ កាចូន ស្រុកវេីនសៃ ខេត្តរតនៈគិរីដែលជនសង្ស័យនេះត្រូវបានកំលាំងអធិការដ្ឋាននគរបាលស្រុកវេីនសៃឃាត់ខ្លួននៅវេលាម៉ោងម៉ោង ១១ថ្ងៃត្រង់ថ្ងៃអាទិត្យ ១៤ រោច ខែពិសាខ ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី១៣ខែឧសភាឆ្នាំ២០១៨។ ទើបបានឈានទៅដល់ធ្វេីការការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់មុខសញ្ញាដូចមានឈ្មេាះខាងក្រោមទី១ ឈ្មោះ ឌួង ស្រីរត្ឋ័ ភេទស្រី អាយុ ៣៥ឆ្នាំជនជាតិខ្មែរមានទីលំនៅបច្ចុប្បន្ននៅភូមិថ្មីសង្កាត់ឡាបានសៀក ក្រុងបានលុងខេត្តរតនៈគិរី មានស្រុកកំណើតភូមិចម្លងរស្មីឃុំអង្គពពេលស្រុកគងពិសី ខេត្តកំពង់ស្ពឺ។

ទី២- ឈ្មោះ ទ្រីន រឿន ភេទប្រុសអាយុ៣៩ឆ្នាំជនជាតិទំពួនមានទីលំនៅបច្ចុប្បន្នភូមិថ្មីសង្កាត់ឡាបានសៀកក្រុងបានលុង ខេត្តរតនគិរី មានស្រុកកំណើតភូមិប៉ាអ ឃុំឯកភាព ស្រុកអូរជុុំខេត្តរតនគិរី ។

សមត្ថកិច្ចដកហូតវត្ថុតាងបានរួមមាន ម្ស៉ៅ​ក្រាមពណ៌សថ្លា​ សង្ស័យជាសារធាតុញៀនចំនួន១២ថង់ (តូច៩ធំ៣​) ទូរស័ព្ទដៃមួយគ្រឿង​ប្រាក់រៀលចំនួន​១ ២៦០.០០០ និងថង់សម្រាប់វេចខ្ចប់មួយចំនួនធំទៀត ។

បច្ចុប្បន្នការិយាល័យជំនាញប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តរតនៈគិរីកំពុងធ្វេីការឃាត់ខ្លួនរួមនិងវត្ថុតាងបណ្តោះអាសន្ននៅការិយាល័យជំនាញដើម្បីបំពេញបែបបទតាមនិតិវិធីបញ្ជូនទៅអយ្យកាអមសាលាដំបូងខេត្តរតនគិរី ៕  ដោយ ៖ ជីវ័ន្ត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print