មុននេះបន្តិចអគ្គិភ័យបានឆាបឆេះផ្ទះលោកអភិបាលរងខេត្តតាកែវយ៉ាងសន្ធោរសន្ធៅ

ចែករំលែក៖

ខេត្តតាកែវ៖ អគ្គិភ័យមួយបានឆាបឆេះយ៉ាងសន្ធោរសន្ធៅកាលពីវេលាម៉ោង២រសៀលថ្ងៃចន្ទ ១៥រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិស្នោ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ ដែលសមត្ថកិច្ចអះអាងថា៖អគ្គិភ័យនេះ បានឆាបឆេះទៅលើផ្ទះលោក កង សំអឿនអភិបាលរងខេត្តតាកែវ អតីតជាមេយោធាខេត្តនោះ ។

យ៉ាងតិចមានរថយន្តពន្លត់អគ្គិភ័យ៤គ្រឿង បានអន្តរាគមន៍ពន្លត់ដោយក្រុមនគរបាលខេត្តរហូតដល់ម៉ោង៣និង៣០នាទីរសៀល ថ្ងៃដដែល សមត្ថកិច្ចបានបាញ់ពន្លត់គ្រប់គ្រងស្ថានភាពស្ទើរទាំងស្រុង ។

គេមិនទាន់បានបញ្ជាក់អំពីមូលហេតុនៃការឆាបឆេះបណ្តាលមកពីអ្វី ហើយទ្រព្យសម្បត្តិសម្ភារខូចខាតនោះមានចំនួនពិតប្រាកដគិតជាទឹកប្រាក់ប៉ុន្មាននោះទេ ៕

...

ដោយ៖ សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print