សង្ស័យនាងមិនព្រម ទើបយកកែវស្រាវាយក្បាលពីក្រោយបណ្តាលឲ្យរងរបួស

ចែករំលែក៖

ខេត្តកំពង់ចាម ៖ ដោយមានកិច្ចសហការល្អពីថៅ កែខារ៉ាអូខេ ជាមួយអាជ្ញាធរសមត្ថកិច្ច ពាក់ព័ន្ធនឹងករណីភ្ញៀវបង្កហិង្សាយកកែវស្រាវាយទៅលើក្បាលនារីបម្រើខារ៉ាអូខេ ខណៈមានជម្លោះពាក្យសម្តី ដែលបានកើតឡើងកាលពីវេលាម៉ោង០០ និង១៥នាទី នៅចំណុច «ខារ៉ាអូខេយីហោសុពណ៌គង្គា» មួយសន្ទុះក្រោយមកកម្លាំងនគរបាលក្រុងកំពង់ចាមបានចុះឃាត់ខ្លួនជនសង្ស័យ ដើម្បីចាត់ការតាមច្បាប់ ។

សមត្ថកិច្ចបានឲ្យដឹងថា ហេតុការណ៍ហិង្សាខាង លើនេះបានកើតឡើងកាលពីអាធ្រាត្រថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ នៅទីតាំងក្នុងខារ៉ាអូខេយីហោ សុពណ៌គង្គា ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។

ម្ចាស់ហាងបានឲ្យដឹងថា នៅយប់ថ្ងៃខែកើតហេតុខាងលើ ជនសង្ស័យបានចូលកម្សាន្តនៅហាង ខារ៉ាអូខេរបស់ខ្លួន ។ លុះផឹកស្រវឹងបានមានជម្លោះជាមួយនារីបម្រើសេវា រហូតបានប្រើហិង្សា ដោយយកកែវស្រាវាយលើក្បាលពីខាងក្រោយបណ្តាលឲ្យរបួស ។ ម្ចាស់ហាងបន្តថា ឃើញមានអំពើហិង្សាកើតឡើងនៅក្នុងហាងយ៉ាងដូច្នេះក៏បានរាយការណ៍មកអាជ្ញាធរមានសមត្ថកិច្ច ដើម្បីមានវិធានការ ចាត់ការតាមច្បាប់ ។

ក្រោយពីទទួលបានពត៌មានភ្លាម កម្លាំងនគរបាលក្រុងកំពង់ចាមបានចុះដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ិន ឡាលីន ភេទប្រុស អាយុ២៨ឆ្នាំ រស់នៅភូមិលេខ៤ ឃុំអំពិល តាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ពីបទហិង្សាដោយចេតនា (វាយនឹងកែវស្រា) លើនារីរងគ្រោះឈ្មោះ ម៉ៅ ចាន់ ភេទស្រី អាយុ២៣ឆ្នាំ ស្នាក់នៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម បណ្តាលឲ្យរងរបួសក្បាលផ្នែកខាងក្រោយ ។

ជនសង្ស័យដែលបានយកកែវស្រាវាយនារីរងគ្រោះ កម្លាំងសមត្ថកិច្ចបាននាំខ្លួនមកកាន់អធិការ ដ្ឋាននគរបាលក្រុងកំពង់ចាម ដើម្បីសាកសួរនិងកសាងសំណុំរឿងតាមនីតិវីធី ៕ វណ្ណៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print