ប្រជៀតដណ្តើមអាហារគ្នានៅបង់ក្លាដែសស្លាប់ និងរបួសជិត៥០នាក់

ចែករំលែក៖

យ៉ាងតិច៩នាក់បានស្លាប់ និង៤០នាក់ផ្សេងទៀត ភាគច្រើន ស្រ្តីនិងកុមារបានរងរបួសនៅក្នុងពេលរត់ជាន់គ្នាដណ្តើមអាហារនៅបង់ក្លាដែស។

ស៊ីនហួបានផ្សាយថា មនុស្ស៩នាក់បានស្លាប់ កាលពីថ្ងៃចន្ទ ដោយសារការរត់ជាន់គ្នា ស្ថិតនៅក្នុងស្រុក Chattagram ប្រទេសបង់ក្លាដេស ចម្ងាយ២៤២គីឡូម៉ែត្រភាគអាគ្នេយ៍ រដ្ឋធានី ដាកា ។

ប៉ូលិសថា ហេតុការណ៍កើតឡើង ខណៈមនុស្សច្រើននាក់ផ្ដុំគ្នាខាងក្រៅផ្ទះអ្នកបរិច្ចាគទាន នាពេលព្រឹកថ្ងៃចន្ទ ទទួលអាហារប្រពៃណី សម្រាប់ពិធីអាហារស្រាយបួស (Iftar) អំឡុងខែនៃពិធីបុណ្យ រ៉ាម៉ាដន ។

មន្ត្រីសុំមិនបញ្ចេញឈ្មោះនិយាយថា ស្ត្រី៩នាក់ស្លាប់ ដោយសារការរត់ជាន់គ្នាខាងលើនេះ និងប្រហែល៤០ នាក់ទៀត ភាគច្រើន ស្ត្រីនិងកុមារ រងរបួស ។

តាំងព្រលឹមថ្ងៃចន្ទ មនុស្សរាប់ពាន់នាក់ ភាគច្រើនស្ត្រី ផ្តុំគ្នាជិតផ្ទះអ្នកជំនួញម្នាក់ ដើម្បីទទួលបានរបស់របរ សម្រាប់ពិធីស្រាយបួស Iftar ។

សាក្សីនិងប៉ូលិសនិយាយថា រត់ជាន់គ្នាបង្កឡើងដោយសារមនុស្សច្រើនគ្នារុញច្រានទៅវិញទៅមក ដើម្បីទទួលបានអាហារស្រាយបួសនោះ ៕ ថាច់ យ៉ាត

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print