នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍បណ្តេញជនជាតិចិន ចំនួន ៧០នាក់

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃ អាទិត្យ១៤រោច ខែពិសាខ ឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៨ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានធ្វើការបណ្តេញជនជាតិចិន ចំនួន ៧០នាក់/ស្រី០៤នាក់ ចេញពីព្រះរាជាណាចក្រកម្ពុជា តាមជើងយន្តហោះលេខ ZF9044 វេលាម៉ោង១៩ និង៣៥នាទី ពីភ្នំពេញឆ្ពោះទៅប្រទេសដើមវិញ។

ជនជាតិចិនទាំង ៧០នាក់ខាងលើ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៨ ពាក់ព័ន្ធករណីលួចស្នាក់នៅហួសទិដ្ឋាការកំណត់ គ្មានលិខិតឆ្លងដែន និងបើកល្បែងភ្នាល់តាមប្រព័ន្ធអ៊ីធីណែត(Game on line) ដោយខុសច្បាប់ ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print