សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូមថ្វាយ​ព្រះពរ​ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហា​ក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសព្រះ​រាជពិធីចម្រើនព្រះជន្ម «គម្រប់៦៥ យាងចូល៦៦ ព្រះវស្សា»

ចែករំលែក៖

ភ្នំពេញ ៖ នៅក្នុងឱកាសដ៏ឧត្តុង្គឧត្តមភិរម្យថ្លៃថ្លា នៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា​ណាចក្រកម្ពុជា គម្រប់៦៥ យាងចូល៦៦ ព្រះវស្សា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃ១៤រោច ខែពិសាខ ដល់ថ្ងៃ១កើត ខែជេស្ឋ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទីទី១៣ ដល់ ១៥ ខែឧសភា ឆ្នាំ ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សូមព្រះបរមរាជានុញ្ញាតថ្វាយព្រះពរ​ សូមព្រះអង្គទ្រង់មានព្រះកាយពលមាំមួន ព្រះបញ្ញាញាណវាងវៃ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះជន្មាយុយឺនយូរ និងសូមបួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងអស់ក្នុងលោក និងទេវតារក្សាព្រះរាជាណាចក្រកម្ពុជា ជាពិសេសទេវតាឆ្នាំថ្មីព្រះនាមមហោទរាទេវី សូមព្រះអង្គមេត្តាប្រោសប្រទាននូវព្រះរាជសព្ទសាធុការពរថ្វាយ ព្រះករុណាជាអម្ចាស់ និងសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះអង្គទ្រង់ប្រកប​ដោយ ព្រះពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងដើម្បីគង់ប្រថាប់ជាម្លប់ ដ៏ត្រជាក់ត្រជុំដល់ប្រជារាស្ត្រទូទាំងប្រទេសជានិច្ចនិរន្តន៍តរៀងទៅ ៕

 ​  

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print