ប្រឡាយមេបង្ហូរទឹកនៅខណ្ឌប្ញស្សីកែវត្រូវ បានគេចាក់ដីលុប

ចែករំលែក៖

ភ្នំពេញ ៖ ប្រឡាយមេបង្ហូរទឹកដ៏ធំមួយ នៅក្នុងមូលដ្ឋានខណ្ឌប្ញស្សីកែវបច្ចុប្បន្នគេ កំពុងចាក់ដីលុបធ្វើកម្មសិទ្ធិជាចំហ។ ប្រឡាយ មេបង្ហូរទឹកស្អុយដែលត្រូវបានគេចាក់ដីលុបសម្រាប់ធ្វើកម្មសិទ្ធិផ្ទាល់ខ្លួននេះ មានទីតាំងស្ថិតនៅខាងលិចផ្លូវបេតុងទល់មុខបុរីអង្គរ ភ្នំពេញ ក្នុងភូមិបឹងរាំង សង្កាត់ទួលសង្កែ ទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

សូមបញ្ជាក់ថា សំណង់របងថ្មដ៏រឹងមាំ ១កន្លែង របស់លោកឧកញ៉ា ឆាយ សេង អៀង មានទីតាំងស្ថិតនៅខាងលិចផ្លូវបេតុង ទល់មុខបុរីអង្គរភ្នំពេញ ក្នុងភូមិបឹងរាំង សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ដែល បានលួចសាងសង់រួច ៣០ ភាគរយ ទាំង គ្មានលិខិតអនុញ្ញាត ពោលគឺបំពានច្បាប់ ពិសេសរំលោភលើដីចំណីប្រឡាយមេ និងបានប្រើគ្រឿងចក្រជីកគាស់ដាក់ប្រព័ន្ធ លូបង្ហូរទឹក ធ្វើឲ្យប៉ះពាល់ដល់ការរំដោះ ទឹកចេញ ក្នុងរាជធានីភ្នំពេញនោះ កាលពី ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៧នេះ ត្រូវបាន លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បញ្ជាឲ្យលោក ស៊ូ សោគន្ធ អភិបាលរង ខណ្ឌ ដឹកនាំកម្លាំងមន្ត្រីតាមបណ្ដាការិយាល័យចំណុះជំនាញសហការចុះត្រួតពិនិត្យ ភ្លាមៗដោយផ្អាកជាបណ្តោះអាសន្នផងដែរ។

នាថ្ងៃនោះ អាជ្ញាធរបានកំណត់ឲ្យម្ចាស់ទីតាំងគឺ លោកឧកញ៉ា ឆាយ សេងអៀង ផ្អាកការសាងសង់ជាបន្ទាន់ ហើយត្រូវ តែរុះរើសំណង់របងនោះចេញ និងប្រើគ្រឿងចក្រកាប់គាស់ធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ ដល់ដីចំណីប្រឡាយរបស់រដ្ឋ ដោយរក្សា សភាពដើមវិញ ។ ករណីមិនស្ដាប់តាម ការណែនាំនោះទេ ប្រាកដជាត្រូវចាត់វិធានការរដ្ឋបាលតាមផ្លូវច្បាប់មិនខាន ដោយ មិនទទួលខុសត្រូវលើការខូចខាតទ្រព្យ សម្បត្តិឡើយ។

ប្រឡាយមេបង្ហូរទឹកស្អុយ ដែលឧកញ៉ាម្នាក់កំពុងចាក់ដីលុបសម្រាប់ធ្វើកម្មសិទ្ធិផ្ទាល់ខ្លួននេះ គឺមានសារសំខាន់ណាស់ សម្រាប់បង្ហូរទឹកស្អុយចាប់ពីផ្លូវលេខ ៥៩៨ (ហៅផ្លូវជាសុផារ៉ា) មកប៉ែកខាងលិចធ្លាក់មកដល់ប្រឡាយអូរអង្កាមជាប់ផ្លូវបុរីអង្គរភ្នំពេញចូលមកតាមប្រឡាយអូរ អាគជ់ រហូតធ្លាក់ទៅដល់ផ្លូវទំនប់កប់ស្រូវ ដើម្បីរំដោះការលិចលង់ពីជំនន់ទឹកភ្លៀង ជូនប្រជាពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ ។ ជាពិសេសប្រជាពលរដ្ឋ រស់នៅ ភូមិបឹងរាំង សង្កាត់ទួលសង្កែទី២ និងភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ នេះផ្ទាល់តែម្តង ។

ផ្ទុយទៅវិញបើទោះបីមានការណែនាំពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រហូតមករសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ សកម្មភាពចាក់ដីលុបប្រឡាយ មេមួយនេះ របស់លោកឧកញ៉ា ឆាយ សេងអៀង គឺនៅបន្តសកម្មភាពចាក់ដីលុប បន្ថែមទៀតដដែល ៕ អារុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print