ឧកញ៉ា ហូ​ ចំរើន​ ប្រឈម​មុខ​ផ្លូវច្បាប់​​ ករណី​ផ្ទុះ​អាវុធ​យ៉ាង​អាណាធិបតេយ្យ​

ចែករំលែក៖

ភ្នំពេញ​៖ ឧត្តម​សេនីយ៍​ផ្កាយ​៣និង​មាន​ងារ​ជា​ឧកញ៉ា​ ហូ​ ចំរើន​ នៅ​រសៀល​ថ្ងៃ​ទី​១៦​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ នេះ​ ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​ក្រសួង​មហាផ្ទៃ​ បញ្ជូន​​ ដល់​អយ្យការ​អមសាលាដំបូង​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់​ការ​តាម​ច្បាប់​ ករណី​ផ្ទុះ​អាវុធ​ក្នុង​ភូមិ​គ្រឹះ​ដ៏​ធំ​ស្កឹមស្កៃ​ យ៉ាង​អាណាធិបតេយ្យ​ ។

ការ​ផ្ទុះ​អាវុធ​យ៉ាង​អាណាធិបតេយ្យ​នេះ​ កើត​ឡើង​កាលពីថ្ងៃទី២១​ ខែមេសា​ ឆ្នាំ២០១៨​ នៅចំណុចផ្ទះវីឡាគ្មានលេខ​ស្ថិតក្នុងភូមិព្រៃស​ សង្កាត់ព្រៃស​ ខណ្ឌដង្កោ។

ក្រោយ​កើត​ហេតុ​ភ្លាម​ៗ​ ឧកញ៉ា​ ហូ​ ចំរើន​ ពុំ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ភ្លាមៗ​ទេ​ រហូត​មក​ដល់​ល្ងាច​ថ្ងៃ​ទី​១៥​ ខែ​ឧសភា​ ឆ្នាំ​២០១៨​ ទើប​មាន​ការ​ឃាត់​ខ្លួន​ឧកញ៉ា​ ហូ​ ចំរើន​ ។

មជ្ឈដ្ឋាន​មួយ​ចំនួន​ រង់ចាំ​ចំណាត់​ការ​ផ្លូវ​ច្បាប់​ចំពោះ​ឧកញ៉ា​ហូ​ ចំរើន​ តើ​តុលាការ​នឹង​ចាត់ការ​យ៉ាង​ដូចម្ដេច​ ? ៕

ដោយ៖ ចេស្តា


ចែករំលែក៖
ពាណិជ្ជកម្ម៖ Naza Wedding Planner ads2 ads3 ambel-meas ads5 ads6 scanpeople ads7 fk Print