បុគ្គល​ប្រមាថ​​ព្រះមហាក្សត្រ​ តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ត្រូវ​បាន​សាលាដំបូង​ខេត្ត​ សម្រេច​ឃុំខ្លួនបណ្ដោះអាសន្ន​

ចែករំលែក៖

ខេត្ត​សៀមរាប​ ៖​  ចៅក្រម​ស៊ើបសួរ​ នៃ​សាលាដំបូង​ខេតខេត្តសៀម​​ នៅថ្ងៃ​ទី​២០​ ខែឧសភា​ ឆ្នាំ​២០១៨​នេះបាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ បុគ្គល​ឈ្មោះ​ បាន​ សម្ភីរ​ តាម​ដីកា​លេខ​ ៦២៥​ «​ក​»​ ១៨​ ចុះ​ថ្ងៃ​ទី​២០​ ខែឧសភា​ ឆ្នាំ​២០១៨​។​
ដោយ​បញ្ជា​ក់ថាៈ​ កាលពី​ថ្ងៃ​ទី​១៣​ ខែឧសភា​ ឆ្នាំ​២០១៨​ គណៈ​បញ្ជាការ​ឯកភាព​ខេត្តសៀមរាប​ បានឃើញ​ការ​បង្ហោះ​តាម​ប្រព័ន្ធ​ហ្វេ​ស​ប៊ុ​ក​ (Facebook)​ ដែល​មាន​គណនី​ឈ្មោះ​ (Ban​ Samphy)​ បាន​ចែកចាយ​បន្ត​នូវ​រូបភាព​ របស់​អង្គ​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ គឺ​ព្រះបាទ​នរោត្តម​ សីហ​មុនី​ ក្នុង​ន័យ​ប្រមាថ​ព្រះ​ចេស្ដា​របស់​ព្រះ​អង្គ​ ។​
ក្រោយ​ពី​បានឃើញ​ការ​បង្ហោះ​នោះ​ គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​ បាន​បញ្ជា​ឱ្យ​កម្លាំង​សមត្ថកិច្ច​ស្រាវជ្រាវ​ជា​បន្ទាន់​។​រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​១៩​ ខែឧសភា​ ឆ្នាំ​២០១៨​ កម្លាំង​ផែន​សន្តិសុខ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប​ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ ស្រុក​ជីក្រែង​ បាន​រក​ឃើញ​ម្ចាស់​គណនី​ facebook​ ខាងលើ​នោះ​ គឺ​មានឈ្មោះ​ បាន​ សម្ភីរ​ ភេទ​ប្រុស​ អាយុ​ ៧០​ឆ្នាំ​ មានមុខរ​បរជា​ជាងកាត់សក់​ បច្ចុប្បន្ន​រស់នៅ​ភូមិ​ពន្លឺ​ព្រះ​ផុស​ ឃុំ​កំពង់ក្តី​ ស្រុក​ជីក្រែង​ ខេត្តសៀមរាប​។​
​កម្លាំង​សមត្ថកិច្ច​ក៏​បាន​ហៅ​សា​ម៉ី​ខ្លួន​រូប​នោះ​ មក​ធ្វើការ​សាកសួរ​ នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង​ ហើយ​បើ​តាម​ចម្លើយ​របស់​ឈ្មោះ​ បាន​ សម្ភីរ​ បាន​សារភាព​ថា​កាលពី​ថ្ងៃ​ទី​១៣​ ខែឧសភា​ ឆ្នាំ​២០១៨​ ខ្លួន​ដែល​ជា​ម្ចាស់​គណនី​ឈ្មោះ​ (Ban​ Samphy)​ ពិតជា​បាន​ចែកចាយ​បន្ត​ (shared)​ រូបភាព​ និង​ខ្លឹមសារ​ ដែល​មាន​ន័យ​ប្រមាថ​ព្រះមហាក្សត្រ​ នៅ​វេលា​ម៉ោង​ ១៨​ និង​៤០​នាទី​ ពី​ហ្វេ​ស​ប៊ុ​ក​ ដែល​មាន​គណនី​ (Khmer​ Thatcher)​ ពិត​ប្រា​ដក​មែន​។​
តាម​ចម្លើយ​សារភាព​នោះ​ដែរ​ ឈ្មោះ​ បាន​ សម្ភីរ​ បាន​បញ្ជាក់​ទៀត​ថា​ការ​ចែកចាយ​បន្ត​នេះ​ មក​ពី​មូលហេតុ​ខ្លួន​មិន​ពេញចិត្ត​ អង្គ​ព្រះមហាក្សត្រ​ ដូច្នេះ​នៅ​ពេល​ដែល​ខ្លួន​បានឃើញ​ការ​បង្ហោះ​របស់​គណនី​ (Khmer​ Thatcher)​ ខ្លួន​ក៏​បាន​ចែកចាយ​បន្ត​នូវ​រូបភាព​ និង​ខ្លឹមសារ​ ក្នុង​ន័យ​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​ តែ​ម្ដង​ទៅ​។​
យោង​តាម​ ក្រមព្រហ្មទណ្ឌ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​ទើបនឹង​ត្រូវ​បាន​វិសោធនកម្ម​ថ្មី​នេះ​ បាន​បន្ថែម​មាត្រា​កំណត់​ទោស​ប្រមាថ​អង្គ​ព្រះមហាក្សត្រ​ ត្រង់​ជំពូក​ទី​១​ មាតិកា​ទី​១​ នៃ​គ​ន្ថី​ទី​៤​ មាត្រា​ស្ទួន​ ៤៣៧​ថ្មី​ ដោយ​បាន​ចែង​ថា​ «​ការ​ប្រមាថ​ចំពោះ​អង្គ​ព្រះមហាក្សត្រ​ ត្រូវ​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ០១​ឆ្នាំ​ ទៅ​ ០៥​ឆ្នាំ​ និង​ពិន័យ​ជា​ទឹកប្រាក់​ពី​ ២​លាន​រៀល​ ទៅ​ ១០​លាន​រៀល​»​ ៕


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print