ស្លាប់១របួសធ្ងន់ និងស្រាល៣នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូ

ចែករំលែក៖

ខេត្តសៀមរាប៖ គ្រោះថ្នាក់ចរាចរណ៏រវាងម៉ូតូបុកម៉ូតូនៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចមុខសាលារៀន វិទ្យាល័យពួក ក្នុងភូមិពួកចាស់ ឃុំពួក ស្រុកពួក ខេត្តសៀមរាប កាលពីម៉ោង៦ និង០០នាទីព្រឹក ថ្ងៃអាទិត្យ ៦កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៨ បណ្ដាលឲ្យមនុស្សម្នាក់បានស្លាប់ និង៣នាក់ទៀតរបួសធ្ងន់ និងស្រាល ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា អ្នកបើកបរឈ្មោះឡុច ធិង ភេទប្រុស អាយុ២២ឆ្នាំ (រងរបួសធ្ងន់) ជិះម៉ូតូឌុបគ្នាជាមួយឈ្មោះឡុច ពៅ ភេទប្រុស អាយុ២៣ឆ្នាំ(រងរបួសស្រាល) ( ក្នុងទិសដៅពីលិចទៅកើត)ទាំង២នាក់រស់នៅភូមិត្រពាំងស្វាយ ឃុំរើល ស្រុកពួក ខេត្តសៀមរាបបានជិះម៉ូតូម៉ាកហុងដាឌ្រីមផលិតឆ្នាំ២០០៥ ពណ៌ក្រហម ពាក់ស្លាកលេខ សៀមរាប1B4575 មុខរបរកម្មកសំណង់ដូចគ្នា ។

ចំណែកអ្ន​កបើកបរម៉ូតូម៉ាកវេវ អាល់ហ្វាពណ៌ ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1AF5149 ដោយឈ្មោះ ឈឿត ចំរើន ភេទប្រុស អាយុ23ឆ្នាំ(រងរបួសធ្ងន់) បានជិះម៉ូតូឌុបឈ្មោះ សម្បត្តិ ភេទស្រី អាយុ៤៦ឆ្នាំ(ស្លាប់) បើកបរក្នុងទិសដៅពីទិសខាងកើតហើយបត់ឆ្វេង ទាំង២នា់នៅភូមិប្រាសាទ ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប មានមុខរបរសន្តិសុខព្រលានយន្តហោះដូចគ្នា ចំណែកម៉ូតូខូចខាតទាំង២ ។

មូលហេតុ អ្នកបើកបរម៉ូតូម៉ាក ហុងដា ឌ្រីមបើកបរក្នុងល្បឿនលឿន ខណៈអ្នកបើកម៉ូតូម៉ាកវេវអាល់ហ្វាបើកបរបត់ឆ្វេងមិនប្រយ័ត្នបណ្ដាលឲ្យបុកគ្នាពេញទំហឹង ។

ក្រោយកើតហេតុកម្លាំងសមត្ថកិច្ចជំនាញ បានចុះវាស់វែងធ្វើកំណត់ហេតុ បញ្ជូនអ្នករងគ្រោះទៅមន្ទីរពេទ្យ និងប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពីណី និងប្រមូលវត្ថុតាងមករក្សាទុកអធិការដ្ឋាននគរបាល រង់ចាំដោះស្រាយគ្នាតាមក្រោយ ៕ ប៊ុន រិទ្ធី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print