សម្តេច​តេជោ​ ៖​ នៅពេលនេះ​ គេហទំព័រ Facebook ផ្លូវការ​របស់ខ្ញុំមានចំនួនអ្នកគាំទ្រ​ចូល​ចិត្ត​ និងតាមដាន​ ១០លាននាក់ហើយ​

ចែករំលែក៖

ភ្នំពេញ​ ៖​ សម្តេច​តេជោ​ហ៊ុន​សែន​ កាលពី​ថ្ងៃទី២០ ខែឧសភា ឆ្នាំ ២០១៨នេះ​បានបញ្ជាក់ថា​ តាមរយ: Facebook ខ្ញុំមានការ​ទំនាក់​ ទំនងកាន់តែជិតស្និទ្ឋ​និងកក់ក្ដៅបំផុតជាមួយ​មន្រ្តីរាជការ​ កងកំលាំងប្រដាប់អាវុធ​ បងប្អូនប្រជាពលរដ្ន​ និងកូនក្មួយយុវជន​ ព្រមទាំងកូនក្មួយកម្មករ​ កម្មការិនីទូទាំងប្រទេស​។

ទន្ទឹមនឹងនេះ​ តាមរយះ​ Facebook គឺខ្ញុំបានដឹងពីសុខទុក្ខបងប្អូនជនរួមជាតិ​ និងបានទទួលនូវសំណូមពរផ្សេងៗពីបងប្អូនហើយក៏បានដោះស្រាយនូវបញ្ហាមួយចំនួនធំ​ជូនបងប្អូន ប្រជាពលរដ្ឋ​ និងក្មួយៗរាល់ពេលកន្លងមកប្រកបដោយជោគជ័យ​ទៀតផង។

សម្តេច​តេជោ​បានបញ្ជាក់ទៀតថា​ សូមបងប្អូនប្រជាពលរដ្ឋ​ ជាពិសេស​កូនក្មួយ​យុវជន​ប្រើប្រាស់​ Facebook អោយមានប្រយោជន៍ ដល់ខ្លួនយើងផង​ និងដល់សង្គមផង​ជាមួយនឹងការទទូលខុសត្រូវខ្ពស់។

សម្តេច​តេជោ​បន្ថែម​ថា​ ខ្ញុំសូមអរគុណបងប្អូនជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសរួមទាំងមិត្តភ័ក្តបរទេសទាំងអស់ដែលបានស្រឡាញ់រាប់អានរូបខ្ញុំ​ ព្រមទាំងបានគាំទ្រ​ Facebook ខ្ញុំ​រហូតបានកើនឡើងជាង១០លាននៅថ្ងៃនេះ​។

សូមជូនពរបងប្អូនជនរួមជាតិ​ និងអ្នកគាំទ្រទាំងអស់​ ជូនពរបង​ប្អូនជួបតែសេចក្ដីសុខ​ និងមានសំណាងល្អគ្រប់ៗគ្នា៕

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print