បុរសម្នាក់បើករថយន្តបុកទ្រូងផ្លូវវៀច១កង់ រីឯរថយន្តដាច់កង់ទុករថយន្តចោលគេចខ្លួនបាត់

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់បានបើករថយន្តមួយគ្រឿងរ៉េចង្កូតទៅបុកក្បាលនាគ ពុះចែកទ្រូងផ្លូវ បណ្តាលឲ្យទ្រូងផ្លូវវៀច១កង់ រីឯរថយន្តដាច់កង់មុខ។

ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោង ១០យប់ថ្ងៃទី ២០ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវ ២១៥ កែងផ្លូវ ១៣៨ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញបុរសម្នាក់បើករថយន្តម៉ាកតូយ៉ូតាកាមេរីបាឡែន ពណ៌ខ្មៅមួយគ្រឿង ពាក់ស្លាកលេខភ្នំពេញ 2P-9760 ធ្វើតំណើរតាមផ្លូវលេខ ២១៥ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ក៏បានរ៉េចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវ បណ្តាលឲ្យខ្ទាតចេញ១កង់ រីឯរថយន្តដាច់កង់មុខខាងឆ្វេង សំណាងល្អហេតុការណ៍នេះ មិនបង្កឲ្យមានអ្នករងរបួសនោះទេ បន្ទាប់ពីកើតហេតុអ្នកបើករថយន្តបានគេចខ្លួនបាត់ស្រមោល ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញ បានមកដល់កន្លែងកើតហេតុស្ទូចយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរងចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយទៅតាមនិតិវិធី៕ជ្រោយពេជ្រ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print