មន្ទីរ​សាធារណការ​ខេត្ដកំពង់ឆ្នាំង​អត់​មើលផ្លូវ​ដាច់​ប្រវែង​៨​ម៉ែត្រ​សោះ

ចែករំលែក៖

​ខេត្ដកំពង់ឆ្នាំង​៖​ ផ្លូវលំ​ក្រាល​ក្រួស​ ក្រហម​មួយ​ខ្សែ​ចេញពី​ផ្លូវជាតិ​លេខ​៥​ ឆ្ពោះទៅ​ភូមិ​ទឹក​ហូត​ ឃុំ​ទឹក​ហូត​ ស្រុក​ រលាប្អៀរ​ ត្រូវ​បាន​ទឹក​ហូរ​ច្រោះ​ ដាច់​លូ​ និង​ស្ពាន​ កាត់​ដាច់​ផ្លូវ​មួយ​កន្លែង​ជាង​ ៨​ម៉ែត្រ​ ដោយ​មិន​អាច​ធ្វើ​ដំណើរ​បាន​ កាលពី​ថ្ងៃ​ទី​៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ កន្លង​ទៅ​ ហើយ​ប្រជាពលរដ្ឋ​បាន​សំណូម​ ពរ​ដល់​មន្ទីរ​ពាក់ព័ន្ធ​ និង​អាជ្ញាធរ​ខេត្ដ​ សូម​មេត្ដា​ជួយ​ជួសជុល​និង​ដាក់​លូ​ទឹក​ នៅ​ចំណុច​ដែល​រង​ការ​ខូចខាត​នេះ​ផង​ ដើម្បី​ឱ្យ​សិស្សសាលា​ និង​ប្រជាពលរដ្ឋ​ បាន​ធ្វើ​ដំណើរ​ឡើង​វិញ​ ។​

chantha_1-copy

​លោក​ សោម​ វឺ​ន​ អភិបាលស្រុក​ រលាប្អៀរ​បានឱ្យ​ដឹង​ថា​ ផ្លូវ​ដែល​ដាច់​ មួយ​កន្លែង​មិន​អាច​ឱ្យធ្វើ​ដំណើរ​បាន​ នោះ​ គឺ​នៅ​ចំណុច​ភូមិ​ត្រ​ញំ​ង​ក្រពើ​ ឃុំ​ ទឹក​ហូត​ ជា​កន្លែង​មាន​លូ​បង្ហូរទឹក​ តែ​ កាលពី​ថ្ងៃ​ទី​៨​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ត្រូវ​ បាន​ទឹក​ហូរ​ច្រោះ​ដាច់​លូ​និង​ដាច់​ផ្លូវ​ អស់​ប្រវែង​ប្រមាណ​៨​ម៉ែត្រ​ មិន​អាច​ធ្វើ​ ដំណើរ​បាន​ពិសេស​ក្មេងៗ​ទៅ​សាលារៀន​ ។​

​ដោយសារ​តែ​បែប​នេះ​នៅ​រសៀល​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ លោក​ និង​លោក​ ស្រី​ វិសាល​ ប្រធាន​ក្រុមការងារ​គណបក្ស​ ប្រជាជន​កម្ពុជា​បាន​ដឹកនាំ​ប្រជាពលរដ្ឋ​ រួម​គ្នា​កសាង​ស្ពានឈើ​មួយ​ជា​បណ្ដោះ​ អាសន្ន​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​ និង​សិស្ស​ បាន​ធ្វើ​ដំណើរ​ទៅ​សាលារៀន​ ។​

​ស្ពាន​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​បាន​ នាំ​គ្នា​កាប់​ដើម​ប្រេងខ្យល់​ ដើម​អាកា​ស្យា​ ដែល​មាន​តាម​ផ្ទះ​មក​ធ្វើ​ជាស​សរ​ធ្វើ​ជា​ មេ​ស្ពាន​និង​ធ្វើ​ជា​រនូត​បន្ទាប់​មក​ក្រាល​ក្ដារ​ គ្រាន់តែ​សម្រាប់​ចុះ​បណ្ដើរ​កង់​ ម៉ូតូ​ឆ្លងកាត់​បាន​តែ​ប៉ុណ្ណោះ​មិន​អាច​ឱ្យ​ រថយន្ដ​ឬ​គោ​យន្ដ​បើកបរ​ឆ្លងកាត់​បាន​ ឡើយ​ ។​

​ដោយសារ​តែ​បែប​នេះ​ហើយ​ទើប​ ប្រជាពលរដ្ឋ​ និង​អាជ្ញាធរ​មូលដ្ឋាន​ស្នើ​ សុំ​ដល់​មន្ទីរ​ពាក់​ព័​ន្ឋ​ពិសេស​លោក​អភិ​ បាល​ខេត្ដ​ មេត្ដា​ជួយ​ជួសជុល​ផ្លូវ​ដាច់​ នៅ​ចំណុច​ខាងលើ​នេះ​ផង​ដោយ​សុំ​ឱ្យធ្វើ​ជា​ស្ពានបេតុង​ និង​ធ្វើ​លូ​បង្ហូរទឹក​ដែល​ អាច​ធ្វើ​ដំណើរ​បាន​ទាំង​រថយន្ដ​និង​គោ​ យន្ដ​ ព្រោះថា​ប្រជាពលរដ្ឋ​ធ្លាប់​ដឹក​ ជញ្ជូន​កសិផល​ផ្សេងៗ​ និង​ស្រូវ​អង្ករ​ ឆ្លងកាត់​ស្ពាន​នោះ​ជា​ប្រចាំ​ ពិសេស​ជិត​ ដល់​រដូវ​ច្រូតកាត់​ស្រូវ​វស្សា​ដែល​ពួក​ គាត់​ត្រូវ​ប្រើគោ​យន្ដ​រទេះគោ​ដឹក​ជញ្ជូន​ ប្រមូល​ផល​ស្រូវ​ ។​

​រហូត​មក​ដល់​ពេល​នេះ​គេ​មិនឃើញ​ខាង​មន្ទីរ​សាធារណការ​ខេត្ដ​បញ្ជូន​មន្ដ្រី​ជំនាញ​ទៅ​ពិនិត្យ​មើលផ្លូវ​ដាច់​នេះ​ឡើយ​ ៕​

...

ដោយ៖ ហេង​ ន​រិ​ន្ទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print