សំណង់​ខុសច្បាប់​មួយ​នៅ​តាម​ព្រែ​កកោះ​ប៉ោ​ក្រោម​ក្រសែភ្នែក​អាជ្ញាធរ​ក្រុង​ខេមរភូមិន្ទ​

ចែករំលែក៖

​ខេត្ដកោះកុង​៖​ ថ្មីៗ​នេះ​ប្រមុខ​រាជរ​ដ្ឋា​ ភិ​បាល​កម្ពុជា​បាន​ណែនាំ​ឱ្យ​ស្ថាប័ន​ជំនាញ​ និង​អាជ្ញាធរ​ខេត្ដ​-​រាជធានី​ ពិនិត្យ​មើល​ ការ​សាងសង់​ខុស​បច្ចេកទេស​រំលោភ​ លើ​ផ្លូវ​សាធារណៈ​ជាដើម​ ។​ ប៉ុន្ដែ​អាជ្ញាធរ​ ក្រុង​ខេមរភូមិន្ទ​ហាក់​មិន​យកចិត្ដ​ទុក​ ដាក់​ចំពោះ​អនុសាសន៍​សម្ដេច​តេ​ជោ​ នោះ​ឡើយ​ ។​

Sihanu_1 copy

​សំណង់​ខុសច្បាប់​របស់​អ្នកមាន​លុយ​កំពុង​សាងសង់​យ៉ាង​រឹង​មាំ​ និង​ទ្រង់ទ្រាយ​ ធំ​នៅ​តាម​បណ្ដោយ​ព្រែ​កកោះ​ប៉ោ​ ស្ថិត​ ក្នុងភូមិ​២​ សង្កាត់​ដងទង់​ ក្រុង​ខេ​មរ​ ភូមិន្ទ​ ដោយ​ពុំ​មាន​អាជ្ញាធរ​ឬ​សមត្ថកិច្ច​ ពាក់ព័ន្ធ​ហាមឃាត់​ឬ​ឈឺឆ្អាល​នោះ​ទេ​ ។​

​ប្រជាពលរដ្ឋ​នៅ​ក្បែរ​នោះ​បាន​និយាយ​ថា​ ព្រែ​កកោះ​ប៉ោ​នេះ​ត្រូវ​បាន​អាជ្ញាធរ​ ហាមឃាត់​មិន​ឱ្យ​មានការ​សាងសង់​ សំណង់​អ្វី​នោះ​ទេ​ តែ​ពួក​គាត់​បែរជា​ ឃើញ​ឈ្មួញ​ដ៏​មាន​លុយ​ម្នាក់​ និង​ជា​ថៅ​ កែ​ប្រមូល​ទិញ​គ្រឿង​សមុទ្រ​យក​ទៅ​លក់​នៅ​ប្រទេស​ថៃ​ផង​នោះ​សាងសង់​សំណង់​ជា​កំពង់​ផែ​ដ៏​រឹង​មាំ​ ដោយ​មិន​រំខាន​ដល់​ អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ធ​មក​ហាមឃាត់​ឡើ​យ្ប​ គឺ​ពួក​គេ​ចុះ​មក​យក​លុយ​ រួច​ក៏​ទៅ​វិញ​បាត់​ ។​

​ប្រជាពលរដ្ឋ​រិះគន់​ថា​ អាជ្ញាធរ​បាន​ ត្រឹមតែ​មាន​ចំណាត់ការ​លើ​ប្រជា​ពល​ រដ្ឋ​តូចតាច​ប៉ុណ្ណោះ​ ដូច​ជា​កន្លង​មក​ ប្រជាពលរដ្ឋ​ដាក់​តែ​សរសរ​មួយ​ចូល​ ទៅ​ក្នុង​ព្រែក​នោះ​អាជ្ញាធរ​នឹង​មក​ដល់​ ភ្លាម​ ហើយ​បញ្ជា​ឱ្យ​ដក​ចេញ​មិន​ឱ្យ​ចាំ​ យូរ​ឡើយ​ តែបើ​អ្នកមាន​លុយ​ មាន​ អំណាច​ ដូច​ឈ្មួញ​ខាងលើ​វិញ​ គេ​ដាំ​ បង្គោល​ធំៗ​ សាងសង់​ជា​កំពង់​ផែ​ថ្ម​ តែ​ អាជ្ញាធរ​ហាក់​មើល​មិនឃើញ​ហើយ​ សម្ងំ​ឱ្យ​ឈឹង​ ។​

​ចំពោះ​សំណង់​កំពង់​ផែ​ថ្មី​ខុសច្បាប់​ នេះ​ លោក​ ដួង​ ប៊ុ​ន​ធឿ​ន​ ជា​ម្ចាស់​សំណង់​ មួយ​នេះ​បាន​ថ្លែង​តាម​ទូរស័ព្ទ​ថា​ “​កំពង់​ផែ​ នេះ​ចង់វាយ​ចោល​ម៉ោង​ណា​ក៏​បាន​ដែរ​”​ ។​

​ចំណែក​លោក​ ហាក់​ បូ​រ៉ា​ ប្រធាន​ ការិយាល័យ​នគរ​រូប​នី​យ៍​កម្ម​ដែនដី​ និង​ សំណង់​ក្រុង​ខេ​មរះ​ភូមិន្ទ​បាន​ថ្លែង​ទទួលស្គាល់​ថា​ សំណង់​នេះ​ពិតជា​សំណង់​មិន​ មានច្បាប់​មែន​ ហើយ​កន្លង​មក​ខាង​ លោក​ក៏​បាន​ចេញ​លិខិត​ហាមឃាត់​ជា​ ច្រើន​លើក​ ច្រើន​សារ​ណាស់​មក​ហើយ​ តែ​ខាង​ម្ចាស់​សំណង់​នៅ​តែ​បន្ដ​ តែ​លោក​ គ្រាន់តែ​ជា​ជំនាញ​ក្នុង​ការ​ត្រួតពិនិត្យ​ ប៉ុណ្ណោះ​ ចំណែកឯ​ចំណាត់ការ​វិញ​ គឺ​ទៅ​ លើ​ខាង​អាជ្ញាធរ​នោះ​ទេ​ ព្រោះ​ខាង​អាជ្ញាធរ​ គាត់​មាន​កម្លាំង​សមត្ថកិច្ច​នៅ​ក្នុង​ដៃ​ ៕​

...

ដោយ៖ ហេង​ ន​រិ​ន្ទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print