ក្រុម​ឈ្មួញ​រកស៊ី​ឈើ​ប្រណីត​ក្នុងស្រុក​ឱ​រ៉ា​ល់​មាន​អំណាច​ខ្លាំង​លើ​សមត្ថកិច្ច​និង​អាជ្ញាធរ​ខេត្ដកំពង់ស្ពឺ​

ចែករំលែក៖

​ខេត្ដកំពង់ស្ពឺ​៖​ ក្រុម​ឈ្មួញ​រកស៊ី​ជួញ​ ដូរ​ឈើ​ប្រណីត​នៅ​តែ​បន្ដ​កើត​មាន​ជា​ រៀង​រាល់​យប់​ថ្ងៃ​ ក្នុង​នោះ​ក្រុម​ឈ្មួញ​រកស៊ី​ មុខរបរ​នេះ​ ហាក់បីដូចជា​មាន​ឥទ្ធិពល​ លើ​សមត្ថកិច្ច​ក្នុង​ខេត្ដកំពង់ស្ពឺ​ខ្លាំង​ណាស់​ ដោយ​មិន​មាន​នរណា​ហ៊ាន​បង្ក្រាប​ពួក​ គេ​ឡើយ​ដែល​ទ​ង្វើ​បែប​នេះ​ត្រូវ​បាន​គេ​សង្ស័យ​ថា​ ក្រុម​ឈ្មួញ​ជះ​លុយ​បំបិទ​ភ្នែក​ សមត្ថកិច្ច​ ។​

20151106_125025 copy

​ឈ្មួញ​ឈើ​ម្នាក់​ដែល​មាន​អំណាច​ខ្លាំង​ជាង​សមត្ថកិច្ច​នោះ​ត្រូវ​បាន​គេ​ស្គាល់​ ថា​ ឈ្មោះ​ ណុ​ប​ ឌី​ រស់នៅ​ក្នុងភូមិ​ ដំបង​វិញ​ ឃុំ​សង្កែ​សាទ​ប​ ស្រុក​ឱ​រ៉ា​ល់​ បាន​ប្រមូល​ និង​ដឹក​ជញ្ជូន​ឈើ​ប្រណីត​ ប្រភេទ​បេង​ និង​ធ្នង់​ជា​ច្រើន​ម៉ែត្រគូប​ ចេញពីផ្ទះ​ប្រជាពលរដ្ឋ​មួយ​កន្លែង​នៅ​ ក្នុងភូមិ​ដំបង​វិញ​នោះ​ ។​ នៅ​ពេល​មាន​ សេចក្ដីរាយការណ៍​អំពី​ការ​ដឹក​ជញ្ជូន​ ឈើ​ប្រណីត​ខុសច្បាប់​ នេះ​គឺ​សមត្ថកិច្ច​ តូចតាច​ហាក់បីដូចជា​ស្ទាក់ស្ទើរ​ក្នុង​ ការ​បង្ក្រាប​ដោយ​ម្នាក់ៗ​បាន​ត្រឹមតែ​ជិះ​ រថយន្ដ​ទៅ​មើល​ឈើ​ប៉ុណ្ណោះ​ ហើយ​បាន​ ព្រលយ​ពាក្យ​ថា​ពិបាកធ្វើ​ណាស់​ពីព្រោះ​សុទ្ធតែ​គ្នា​ឯង​ ។​ ការ​និយាយ​បែប​នេះ​ ក្រុម​សមត្ថកិច្ច​ហាក់បីដូចជា​យល់​ច្បាស់​ថា​ឈ្មួញ​ឈ្មោះ​ ណុ​ប​ ឌី​ នេះ​បាន​ទាក់ទង​ មេៗ​អស់ហើយ​ ទើប​មន្ដ្រី​តូចតាច​មិន​ ហ៊ាន​បង្ក្រាប​ដោយ​ឈ្មួញ​បាន​បង់លុយ​ ឱ្យ​ថ្នាក់លើ​អស់ហើយ​នៅ​ក្នុង​ទឹកដី​ស្រុក​ឱ​រ៉ា​ល់​នេះ​ ។​

​ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា​ បើ​ ប្រជាពលរដ្ឋ​ដឹកអុស​ ធ្យូង​ ឈើ​អារ​ មក​ ធ្វើ​ផ្ទះ​នោះ​ត្រូវ​អស់លោក​សមត្ថកិច្ច​ គ្រប់​ស្ថាប័ន​ជំរិត​ទារប្រាក់​រាប់​សែន​រៀល​ក្នុង​១​គោ​យន្ដ​ បើ​មិន​ឱ្យ​ទេ​ច្បាស់​ជា​យក​ ទាំង​គោ​យន្ដ​ទៅ​ទុក​នៅ​កន្លែង​គេ​ជាក់​ជា​មិន​ខាន​ឡើយ​តែបើ​ក្រុម​ឈ្មួញ​រកស៊ី​ជួញ​ ឈើ​ឈ្មោះ​ ណុ​ប​ ឌី​នេះ​វិញ​ មិន​ដែល​ឃើញ​ អស់លោក​ទាំង​អស់នេះ​បង្ក្រាប​បាន​ម្ដងណា​ឡើយ​ ។​

​មន្ដ្រី​នគរបាល​ស្រុក​ឱ​រ៉ា​ល់​មួយ​រូប​បាន​បង្ហើប​ឱ្យ​ដឹង​ថា​ ឈើ​របស់​ឈ្មោះ​ ណុ​ប​ ឌី​ ដែល​ដឹក​ចេញពី​ស្រុក​ឱ​រ៉ា​ល់​នេះ​ គឺ​យក​ ទៅ​លក់​នៅ​ប្រទេស​វៀតណាម​ហើយ​ទំ​រាំ​ទៅ​ដល់​ប្រទេស​វៀតណាម​នោះ​គឺ​ត្រូវ​ ឆ្លងកាត់​ ខេត្ដតាកែវ​ និង​ខេត្ដកំពត​ផង​ ដែរ​ តែ​ដោយ​ការ​បង់​លុយកាក់​ទៅ​ឱ្យ​ គ្រប់​ជំនាញ​នោះ​ទើប​មិនសូវ​មានការ​ ចាប់​បង្ក្រាប​ ។​

​ចំណែក​ប្រជាពលរដ្ឋ​ដែល​ដឹកឈើ​ ប្រណីត​លក់​ឱ្យ​ឈ្មួញ​ឈ្មោះ​ ណុ​ប​ ឌី​នោះ​ បាន​លើក​ឡើង​ថា​ ពួក​គាត់​ពិបាក​រកស៊ី​ ជាមួយ​ឈ្មួញ​ម្នាក់​នេះ​ណាស់​ដោយសារ​ តែ​ពេល​យក​ឈើ​ទៅ​លក់​ឱ្យឈ្មោះ​ឌី​នោះ​ពីរ​ទៅ​បី​ដង​ហើយ​មិន​ទាន់​ឱ្យ​លុយ​ផង​ គឺ​ រាប់​ពាន់​ដុល្លារ​ហើយ​ក្នុង​ម្នាក់ៗ​ឈ្មួញ​រកស៊ី​ឈើ​ឈ្មោះ​ឌី​នេះ​បោកប្រាស់​ពួក​គាត់​ បើ​ តាម​អ្វី​ដែល​ពួក​គាត់​ដឹង​ឈ្មោះ​ឌី​នេះ​ ជំពាក់​លុយ​គេ​រាប់​ម៉ឺន​ដុល្លារ​ឯណោះ​ ។​

​ពាក់​ព​ន្ធ័​នឹង​ការ​លើក​ឡើង​ខាងលើ​នេះ​ដែរ​ថា​មាន​គំនរ​ឈើ​ជា​ច្រើន​នៅ​ក្នុង​ព្រៃ​ដែល​អ្នក​យក​ព័ត៌មាន​នគរវត្ដ​បាន​ផ្ដិត​ យក​រូបភាព​បាន​នេះ​ លោក​ ណុ​ប​ ឌី​ ដែល​ ជា​ឈ្មួញ​រកស៊ី​ជួញ​ឈើ​ប្រណីត​ដុះ​ស្លែ​មួយ​រូប​បាន​និយាយ​ថា​ ឈើ​ទាំង​អស់នេះ​គឺ​ លោក​បាន​ទិញ​ទុក​សម្រាប់​ធ្វើ​ផ្ទះ​ទេ​ ហើយ​ បើ​កាសែត​ចង់​ចុះ​ផ្សាយ​អី​ក៏​ផ្សាយ​ទៅ​ លោក​គ្មាន​តួនាទី​ ជា​នគរបាល​ ,​ ទាហាន​ ឬ​ក៏​ប៉េ​អឹ​ម​អី​ទេ​ មិន​ ខ្លាច​គេ​ដក​បុណ្យស័ក្ដិ​ ឡើយ​ ។​

​ប្រជាពលរដ្ឋ​ម្នាក់​ដែល​រស់នៅ​ក្បែរ​ផ្ទះ​របស់​ឈ្មួញ​ឈើ​មួយ​រូប​នេះ​បាន​និយាយ​ថា​ ផ្ទះ​របស់​ឈ្មោះ​ ណុ​ប​ ឌី​នេះ​ ឃើញ​ធ្វើ​ រាប់​ឆ្នាំ​មក​ហើយ​មិន​ទាន់​រួចរាល់​ទេ​ ហើយ​ ឃើញ​តែ​ដឹក​ជញ្ជូន​ឈើ​ទាំង​រថយន្ដៗ​ដឹក​ចេញ​ស្ទើរ​រៀងរាល់ថ្ងៃ​ ។​

​ប្រជាពលរដ្ឋ​ខេត្ដកំពង់ស្ពឺ​សួរ​ថា​ តើ​ អាជ្ញាធរ​ខេត្ដ​និង​ជំនាញ​មាន​សមត្ថភាព​ អាច​បង្ក្រាប​ និង​ចាត់ការ​ក្រុម​ឈ្មួញ​ រកស៊ី​ដឹកឈើ​ប្រណីត​ទូ​ទាំង​ខេត្ដកំពង់ស្ពឺ​ នេះ​បាន​ដែរ​ឬ​យ៉ាងណា​?​ ៕​

...

ដោយ៖ សេនា​ ស័ក្ដិ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print