គយ​ខេត្ដស្ទឹងត្រែង​ចាប់​រថយន្ដ​ដឹក​សាំង​គេចពន្ធ​ពី​ប្រទេស​ឡាវ​អ្នកខ្លះ​ថា​ចរចា​មិន​ត្រូវរ៉ូវ​គ្នា

ចែករំលែក៖

​ខេត្ដស្ទឹងត្រែង​៖​ ក្រុម​មន្ដ្រី​គយ​ខេត្ដ​ ស្ទឹង​ត្រែង​បាន​ឆ្មក់​ចាប់​រថយន្ដ​ស៊ីទែន​ ប្រេង​គេចពន្ធ​មួយ​គ្រឿង​ ដែល​មន្ដ្រី​ រាជការ​កម្លាំងប្រដាប់អាវុធ​នៅ​ក្នុង​ខេត្ដ​ខ្សឹបខ្សៀវ​តៗ​គ្នា​ថា​ ដោយសារ​ថៅកែ​ ប្រេង​គេច​ពី​ការ​បង់ពន្ធ​ក្រៅផ្លូវការ​ឱ្យ​ គយ​ទើប​គេ​ចាប់​ ។​ គេ​ថា​ថៅកែ​ប្រេង​ ឆ្លៀតឱកាស​ម្ដងម្កាល​នាំ​ប្រេង​គេចពន្ធ​ចូល​មិន​បង់លុយ​ឱ្យ​គយ​ទើប​គយ​ចាប់​ តែ​ម្ដង​ ។​

oil_1 copy

​សាខា​គយ​ប្រចាំការ​ខេត្ដស្ទឹងត្រែង​ បាន​ឃាត់​រថយន្ដ​ស៊ីទែន​ដឹក​សាំង​គេច​ ពន្ធ​ពី​ប្រទេស​ឡាវ​មួយ​គ្រឿង​យក​មក​ រក្សា​ទុក​នៅ​ទីស្នាក់ការ​របស់​ខ្លួន​យ៉ាង​ ស្ងៀមស្ងាត់​ កាលពី​ថ្ងៃ​ទី​១០​ ខែវិច្ឆិកា​ ឆ្នាំ​២០១៥​ ដោយ​មិន​បាន​ឆ្លើយ​តប​ទៅ​ នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​ជុំវិញ​ ករណី​នេះ​ឡើយ​ ។​

​យោង​តាម​សេចក្ដីរាយការណ៍​បានឱ្យ​ដឹង​ថា​ រថយន្ដ​នោះ​បាន​នាំ​ប្រេងសាំង​ គេចពន្ធ​ពី​ប្រទេស​ឡាវ​ជា​យូរ​ឆ្នាំ​មក​ហើយ​ ដែល​គេ​ហាក់​មិន​ដែល​ឃើញ​ក្រុម​មន្ដ្រី​គយ​មាន​វិធានការ​ឡើយ​ ។​ ក្រៅពី​នេះ​ក៏​ មានការ​រត់ពន្ធ​ប្រេង​តាម​ផ្លូវទឹក​យ៉ាង​ សកម្ម​ផង​ដែរ​ ។​ ការ​ឃាត់​រថយន្ដ​នេះ​ ត្រូវ​បាន​គេ​និយាយ​ថា​ អាច​បណ្ដាល​មក​ ពី​ការ​កំណត់​តម្លៃ​មិន​ត្រូវ​គ្នា​រវាង​ក្រុម​ គយ​នឹង​ឈ្មួញ​រកស៊ី​ប្រេង​គេចពន្ធ​ ។​

​លោក​ ជា​ សា​រ៉ាត់​ ប្រធាន​គយ​ប្រចាំ​ ភូមិភាគ​ឦសាន​ពុំ​អាច​សុំ​ការ​បំភ្លឺ​បាន​ ទេ​ដោយ​ទូរស័ព្ទ​ចូល​ច្រើន​ដង​គ្មាន​អ្នក​ ទទួល​ដែល​វា​បាន​ក្លាយជា​ទម្លាប់​ប្រពៃណី​ទៅ​ហើយ​របស់​មន្ដ្រី​សាធារណការ​ខ្លះ​ ទាក់ទង​នឹង​ការ​បំពេញការងារ​គ្មាន​តម្លាភាព​ ៕​

...

ដោយ៖ ហេង​ ន​រិ​ន្ទ្រ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print