ឃាត់ជនជាតិឥណ្ឌូនេស៊ី២នាក់ ពីបទអំពើហិង្សា និងប្រើប្រាស់គ្រឿងញៀន នៅកាស៊ីណូលីហួត

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ជនជាតិឥណ្ឌូនេស៊ី២នាក់បានរងការចាប់ខ្លួនពីកម្លាំងនគរបាលក្រុងប៉ោយប៉ែត ក្រោយបានប្រើហឹង្សានិងជនជាតិឥណ្ឌូនេស៊ីនៅក្នុងកាស៊ីណូ ហើយរកឃើញប្រើប្រាស់គ្រឿងញៀនផងដែរ ។

លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត ប្រាប់ថា នៅងៃទី ២២ ឧសភា ឆ្នាំ ២០១៨​ ម៉ោង ០៤ និង ០០ នាទីទៀបភ្លឺកំលាំងជំនាញប្រឆាំ ងគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានទទួលពត៏មានពីបុគ្គលិកសន្តិសុខកាស៊ីណូលីហួតថាមានជនជាតិឥណ្ឌូនេស៊ី ឈ្លោះប្រកែកគ្នានៅកាស៊ីណូ​លីហួត ពេលនោះកម្លាំងជំនាញក៏បានទៅដល់និងបានហៅជនជាតិឥណ្ឌូនេស៊ីចំនួនពីិរនាក់ដើម្បីយកមកសួរនាំ។ ពេលនោះមានក្រុមគ្នារបស់គេចំនួនពីរ បីនាក់បានប្រគល់ថ្នាំញៀនប្រភេទ ម្សៅក្រាមពណ៍សថ្លា(ម៉ាទឹកកក )ចំនួនពីរកូនថង់តូចកិបមាត់ ហើយបានប្រាប់ថាជាថ្នាំរបស់ជនសង្ស័យទាំងពីរនាក់ដែលយើងបានហៅមកសួរនាំ។

លោកអធិការប្រាប់ឱ្យដឹងទៀតថា ឥឡូវផ្នែកជំនាញកំពុងធ្វើការសាកសួរនៅអធិការនគរបាលក្រុង តាមចំលើយសារភាពរបស់ជនសង្ស័យទាំងពីរឈ្មោះ អូស្ទីន ភេទ ប្រុស អាយុ ២១ ឆ្នាំ គឺបានទិញ ម៉្សៅក្រាមសថ្លា ០១ កញ្ចប់តូចពី ឈ្មោះ អា លៀង ហើយម៉្សៅក្រាមសថ្លា០១ កញ្ចប់តូចទៀតជារបស់ អាលៀង បន្ទាប់មកផ្នែកជំនាញបានធ្វើតេស្តទឹកនោមដើម្បីរកសារធាតុញៀន ជាលទ្ធឃើញថា វិជ្ជមាន  ៕ សំ វិច្ឆិកា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print