ភ្ញាក់ពីគេងឃើញបុរសម្នាក់នៅក្នុងផ្ទះផ្អើលចាប់ប្រគល់ឲ្យសមត្ថកិច្ច

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយបន្ទាប់ពីប្រជាពលរដ្ឋដែសរស់នៅក្នុងបុរីសន្តិភាព២ខណះភ្ញាក់ពីដំណេកស្រាប់តែឃើញបុរសមិនស្គាល់មុខម្នាក់សំងំនៅក្នុងផ្ទះ កាលពីវេលាម៉ោង៤ភ្លឺថ្ងៃទី២៣ខែឧសភាឆ្នាំ  ២០១៨ ស្ថិតនៅក្នុងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួចក៏សង្ស័យទើបឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចចាត់ការបន្ត។

  ជនសង្ស័យឈ្មោះសួន វណ្ណូ  ភេទប្រុសអាយុ២៥ឆ្នាំ ស្នាក់នៅបុរីសន្តិភាព២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។  ប្រជាពលរដ្ឋបានឲ្យដឹងថា មុនពេលកើតហេតុខណះម្ចាស់ផ្ទះភ្ញាក់ពីដំណេកបំណងឡើងទៅហត់ប្រាណស្រាប់តែឃើញបុរសម្នាក់សំងំនៅក្នុងផ្ទះមិនដឹងចូលតាំងពីពេលណាទើបបង្កការភ្ញាក់ផ្អើលឃាត់ខ្លួនហើយនាំខ្លួនប្រគល់ឲ្យសមត្ថកិច្ចតែម្តង។នៅចំពោះមុខសមត្ថកិច្ចបុរសខាងលើបានសារភាពថាខ្លួនមកពីផឹកស៊ីនៅផ្ទះមិត្តភ័ក្រ្តហើយចូលផ្ទះច្រលំទេ។

  បច្ចុប្បន្នបុរសខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្ណោះអាសន្នរងចាំដោះស្រាយបន្ត៕

សុខាសែនជ័យ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print